កម្មវិធីសេវាដឹកជញ្ជូនទំនិញឆាប់រហ័សប្រចាំថ្ងៃ ហ្គ្រែបម៉ាត (GrabMart) ត្រូវបានដាក់ឲ្យដំណើរការក្នុងរាជធានីភ្នំពេញ! (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធី GrabMart ដែលជាសេវាកម្មដឹកជញ្ជូនទំនិញ​ប្រចាំថ្ងៃឆាប់រហ័ស ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។ឥឡូវនេះប្រជាពលរដ្ឋនៅរាជធានីអាចទិញ គ្រឿងទេស អាហារកញ្ចប់ ផលិតផលថែរក្សាសុខភាព ផលិតផលថែរក្សាសម្រស់ កាដូ និងទំនិញជាច្រើនទៀត តាមរយៈកម្មវិធី Grab ដោយដឹកជញ្ជូនសម្រាប់លោកអ្នកក្នុងរយៈពេលតិចជាង ១ ម៉ោង។ដោយគ្រាន់តែបញ្ចូលអាស័យដ្ឋានរបស់ពួកគេនៅក្នុងមុខងារកម្មវិធី GrabMart នៅក្នុងកម្មវិធី Grab អតិថិជននឹងឃើញបញ្ជីរាយនាមមុខទំនិញ ដែលអាចទិញបាននៅតាមហាងជិតអាស័យដ្ឋានបំផុត។ ឈ្មោះហាងទំនិញ​ដែលត្រូវបានបង្ហាញក្នុងបញ្ជីទិញទំនិញ អាស្រ័យលើទីតាំងរបស់អតិថិជនរួមមាន ហាងថៃហួត (Thai Hout) គីវីម៉ាត (Kiwi Mart) ឱសថស្ថានយូឃែរ (Ucare Pharmacy) និងវីននេសកម្ពុជា (Winest Cambodia)។ នៅក្នុងដំណាក់កាលទើបតែចាប់ផ្ដើមដំបូង សេវាកម្មនេះនឹងមានវត្តមាននៅចំកណ្ដាលរាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលគ្របដណ្ដប់លើសង្កាត់​បឹងកេងកង សង្កាត់ទួលទំពូង ខណ្ឌដូនពេញ ខណ្ឌទួលគោក និងតំបន់មួយចំនួនទៀតដែលនៅក្បែរសង្កាត់ខណ្ឌទាំងនេះ) ហើយអតិថិជនអាចបង់ថ្លៃសេវាដឹកជញ្ជូនរបស់ពួកគេជាសាច់ប្រាក់ជាមួយដៃគូបើកបរ​បាន ហើយទំនិញដែលដឹកជញ្ជូនត្រូវមានតម្លៃមិនលើសពី ៤០ ដុល្លារនោះទេ។ ក្រុមហ៊ុន Grab គ្រោងនឹងពង្រីកសេវាកម្មនេះនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ ដោយនឹងមានដៃគូពាណិជ្ជកម្មកាន់តែច្រើន ដែលនឹងត្រូវបានដាក់បញ្ចូលនាពេលឆាប់ៗខាងមុខនេះ។លោក Hashim Alkaff ប្រធានក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖​ លោក Alkaff បានបន្ថែមទៀតថា៖​
កម្មវិធីGrabMart