realme 6i បានដាក់លក់ហើយ ជាមួយនឹងតម្លៃ ១៩៩ដុល្លារ និងនាឡិកាឆ្លាតវៃដែលកំពុងពេញនិយម! សន្សំទាំងថវិកា ជីវិតក៏កាន់តែពេញនិយម!

ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មានអំពីដំណើរការរបស់ realme នៅអាស៊ីអាគ្នេយ៍ ដែលជាប់ចំណាត់ថ្នាក់កំពូលទី៥ ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ ពេលនេះ realme 6i ត្រូវបានដាក់លក់ជាផ្លូវការកាលពីថ្ងៃទី១៦ ដែលជាអាវុធដ៏ខ្លាំងមួយទៀតដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។
ស្មាតហ្វូនrealme 6i
នៅពេលដែល realme 6i បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារផ្សេងទៀត ដោយសារឈីប Helio G80 ដំបូងបង្អស់លើពិភពលោក រួមទាំងកាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ 48MP ថាមពលថ្ម ៥០០០mAh និងការសាកថ្មល្បឿនលឿន១៨វ៉ាត់ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា realme 6i ទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ពី realme 5i realme 6i នេះមកជាមួយនឹងទំហំរ៉េម 4GB+ ទំហំផ្ទុក 128GB ដែលលក្ខណៈពិសេសខាងលើនេះមានតម្លៃត្រឹមតែ ១៩៩ដុល្លារ តែប៉ុណ្ណោះ។realme 6i បំពាក់ជាមួយនឹងបន្ទះឈីប MediaTek Helio G80 ផ្តល់ថាមពលគួរឱ្យភ្ញាក់ផ្អើល។ realme 6i ដំណើរការជាមួយបន្ទះឈីប Helio G80 ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាហ្គេម ''HyperEngine'' ដើម្បីបង្កើនសមត្ថភាពនៅពេលលេងហ្គេម។ លទ្ធផល គឺគុណភាពរូបភាពកាន់តែប្រសើរ និងអត្រា frame មានស្ថេរភាពជាងមុនដែលធ្វើឱ្យ realme 6i លេចធ្លោខ្លាំងខណៈពេលលេងហ្គេម។
ស្មាតហ្វូន realme 6i
ផ្នែកខាងកាមេរ៉ាវិញ វាធ្វើឱ្យប្រសើរឡើងជាមួយកាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ 48MP - កាមេរ៉ាគោលទំហំ 48MP, លែនទូលាយ ១១៩ដឺក្រេ (ទំហំ8MP) លែនព្រាលផ្ទៃខាងក្រោយ (ទំហំ2MP) និងលែនម៉ាក្រូ ៤ស.ម (ទំហំ2MP) ។ នេះរឹតតែអាចដេញតាមលក្ខណៈពិសេសរបស់ម៉ូឌែលផ្សេងទៀត ដែលមានជួរតម្លៃលើសពី ៣០០ដុល្លារ ។ខណៈពេលនេះ realme 6i ក៏មានការរចនាម៉ូដពីអ្នករចនាម៉ូដជប៉ុនដ៏ល្បី - Naoto Fukasawa , ដែល realme កំពុងព្យាយាមស្វែងយល់ឱ្យកាន់ជ្រៅទៅក្នុងទីផ្សារយុវវ័យ។​លើសពីនេះទៅទៀត​ realme បានចេញផ្សាយជាផ្លូវការនូវផលិតផល AloT ដំបូងបង្អស់ - នាឡិកាឆ្លាតវៃនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ការតាមដានការផ្លាស់ប្តូរចលនា និងចង្វាក់បេះដូង អេក្រង់បង្ហាញពណ៌ស្រស់ស្អាត និងការសាកតាម USB ដោយផ្ទាល់ នាឡិកាឆ្លាតវៃនេះបានដាក់លក់ក្នុងតម្លៃ ២៨ដុល្លារ ដែលអាចបំពេញតំរូវការជាប្រចាំរបស់អ្នកបាន៕
នាឡិកាឆ្លាតវៃ realme Band