ធ្វើម្តេចទៅ? នៅពេលដើរកម្សាន្តក្នុងព្រៃសុខៗ ស្រាប់វង្វេងគោលដៅ?

ព្រៃគឺជាគឺជា​ជម្រក​នៃជីវៈចម្រុះ​យ៉ាងច្រើន​ប្រភេទសព្វសាររពើ មានទាំងសត្វគ្រប់ប្រភេទ រួមទាំងរុក្ខគ្រប់ប្រភេទ និង ធម្មជាតិដ៏ត្រចះត្រចង់គួរជាទីពេញចិត្តទៀតផងដែរ។ជាការពិតណាស់ មនុស្សជាច្រើន ជាពិសេសយុវវ័យជំទង់ៗក្មេងចូលចិត្តដំណើរកម្សាន្តតាមរបៀបផ្សងព្រេង ទៅក្នុងព្រៃណាស់ ដោយសារតែដំណើរកម្សាន្តរបៀបនេះ គឺអាចឲ្យអ្នកទទួលបានអារម្មណ៍មួយប្លែកផងដែរ ពោលគឺសាកសមជាមួយនឹងមនុស្សក្លាហានណាស់ ដោយសារព្រៃក៏អាចជាកន្លែងមួយដ៏សែនគ្រោះថ្នាក់ ដោយសារវាសម្បូរទៅដោយសត្វកាចសាហាវនិង រុក្ខជាតិផ្សេងៗដែលអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ផងដែរ ប៉ុន្តែកត្តាមួយទៀតដែលគួរឲ្យខ្លាចនោះ គឺនៅពេលអ្នកវង្វេងហើយមិនអាចរកផ្លូវចេញបាន។ជាក់ស្តែងថ្ងៃនេះ ខ្មែរឡូត សូមពាំនាំយកនូវចំណេះដឹងខ្លះៗ មកបង្ហាញអ្នកដើរកម្សាន្តនៅក្នុងព្រៃ បង្ការទុកនៅពេលដែលអ្នកវង្វេងនៅក្នុងព្រៃហើយមិនដឹងទិសតំបន់ខាងណាឬ ក៏គ្មានវិធីដែលត្រូវដោះស្រាយថាគួរធ្វើយ៉ាងណានៅក្នុងស្ថានការដ៏សែនតឹងតែងរបៀបនេះ។វិធីទាំង៨ខាងក្រោមនេះអាចជួយអ្នកបាននៅពេលដែលអ្នកត្រូវជាប់នៅក្នុងព្រៃ៖១.ធ្វើអារម្មណ៍ឲ្យស្ងប់កុំភ័យឆោឡោ៖
នេះគឺជាជំហានដំបូងដែលអ្នកត្រូវធ្វើគឺត្រូវជឿជាក់ខ្លួនឯងជាមុនសិន តាំងអារម្មណ៍កុំឲ្យភាពភ័យខ្លាចគ្របដណ្តប់អ្នកបានឲ្យសោះ។
ធ្វើអារម្មណ៍ឲ្យស្ងប់កុំភ័យឆោឡោ
២.ទុកចិត្តទៅលើផែនទីឬ ត្រីវិស័យ(ប្រសិនជាអ្នកបានយកវាដាក់តាមខ្លួន)ផែនទីនិង ត្រីវិស័យមានសារៈសំខាន់ណាស់ វាអាចជួយអ្នកឲ្យរកផ្លូវចេញវិញ ប៉ុន្តែអ្នកដំណើរត្រូវចាំទិសដែលខ្លួនមកផងដែរ។
ទុកចិត្តទៅលើផែនទីឬ ត្រីវិស័យ(ប្រសិនជាអ្នកបានយកវាដាក់តាមខ្លួន)
៣.ចំណាំកន្លែងដែលអ្នកធ្លាប់ឆ្លងកាត់មានអ្វីខ្លះ?នៅពេលដែលអ្នកទើបតែដឹងខ្លួនវង្វេងភ្លាម សាកធ្វើការរកនឹកថា កន្លែងដែលធ្លាប់អ្នកឆ្លងកាត់មានអ្វីខ្លះ ឧទាហរណ៍ទឹកជ្រោះជាដើម។
៤.បង្កាត់ភ្នក់ភ្លើង ជាពិសេសនៅពេលព្រះអាទិត្យលិច៖នេះជាវិធីមួយដែលអាចឲ្យក្រុមសង្គោះអាចរកអ្នកឃើញលឿនជាងមុននិង អាចថែមទាំងការពារអ្នកពីសត្វសាហាវផងដែរ។
បង្កាត់ភ្នក់ភ្លើង ជាពិសេសនៅពេលព្រះអាទិត្យលិច
៥.ស្វែងរកប្រភពទឹក(ករណីអាសន្ន)នៅពេលដែលទឹកឬ អាហារដែលអ្នកយកមកមិនគ្រប់គ្រាន់ អ្នកអាចស្វែងរកប្រភពទឹកដែលនៅក្បែរៗអ្នកមកពិសារជាមុនដើម្បីដោះទាល់ជាមុនសិន (បញ្ជាក់ប្រភពទឹកខ្លះមានបាក់តេរី ធ្វើឲ្យអ្នករាកឬ ក្អួតចង្អោរបានផងដែរ)។
រូបតំណាង
៦.រក្សាដានឲ្យច្បាស់ៗដែលអាចជាការកំណត់ចំណាំ
រក្សាដានឲ្យច្បាស់ៗដែលអាចជាការកំណត់ចំណាំ
នៅពេលដែលអ្នកវង្វេងផ្លូវនៅក្នុងព្រៃចូរព្យាយាមបង្កើតដានឬ អ្វីមួយដែលស្រួលកំណត់ចំណាំ ដើម្បីឲ្យក្រុមសង្គោះអាចរកអ្នកបាននិង អ្នកអាចត្រឡប់មកកន្លែងដើមវិញនៅពេលដឹងថាអ្នកដើរខុសផ្លូវផងដែរ។៧.ចងចាំថាព្រះអាទិត្យរះ នៅទិសខាងកើតនិងលិចទៅវិញនៅទិសខាងលិចចងចាំទិសដែលអ្នកឆ្លងកាត់ អ្នករកផ្លូវមកវិញបាន ដោយមើលទៅទិសដៅនៃព្រះអាទិត្យ ហើយវាជាផ្នែកមួយដ៏ចាំបាច់ ដែលអាចឲ្យអ្នករកផ្លូវបានលឿន និងដោយភាពជឿជាក់។
ចងចាំថាព្រះអាទិត្យរះនៅទិសខាងកើតនិងលិចទៅវិញនៅទិសខាងលិច
៨.មើលតាមផ្កាយ(Polaris)
មើលតាមផ្កាយ(Polaris)
សាកក្រឡេកមើលទៅលើមេឃនៅពេលយប់ ប្រសិនជាមេឃស្រឡះ អ្នកអាចមើលទៅផ្កាយខាងជើង ដែលអ្នកអាចសម្គាល់ថា ជាផ្កាយដែលមានមាឌធំជាងគេនិង ភ្លឺជាងគេ ប្រសិនបើអ្នកនៅទល់មុខវានោះ មានន័យថាអ្នកនៅទល់នឹងទិសខាងជើង។៩.មើលទៅកាន់ថ្មឬ ដើមឈើប្រសិនជាមានស្លែតែម្ខាង គឺវាចង្អុលទៅទិសខាងជើង
មើលទៅកាន់ថ្មឬ ដើមឈើប្រសិនជាមានស្លែតែម្ខាង គឺវាចង្អុលទៅទិសខាងជើង
យើងដឹងហើយថា ព្រះអាទិត្យរះពីទិសខាងកើតទៅកាន់ទិសខាងជើង ការដែលវាមិនអាចជះពន្លឺគ្រប់គ្រាន់ទៅគ្រប់ទិសនោះទេ ដូច្នេះស្លែវាអាចនឹងកើតឡើងទៅដើមឈើនៅពេលដែលគ្មានពន្លឺគ្រប់គ្រាន់  ដើមឈើឬ ថ្មដែលមានស្លែតែម្ខាងគឺវានៅទិសខាងជើង៕