នារីៗ​មិនគួរ​រំលង! រឿងសំខាន់ៗ​ទាំងនេះ បុរស​តែង​សង្ឃឹម​ថា មនុស្ស​ស្រី​ជាទី​ស្រលាញ់​នឹងស្វែង​យល់​ពីខ្លួន

ភាគច្រើនស្ត្រីតែងតែគិតថាគ្រប់បុរសទាំងអស់ មុខជាប្រើពេលវេលារបស់ខ្លួនសប្បាយរីករាយជាមួយ កីឡា ផឹកស្រា ឬក៏ឆាតទាក់ទងស្រីស្អាតផ្សេងៗទៀតនៅពីក្រោយខ្នងរបស់នាង ប៉ុន្តែជាការពិតគេក៏គិតពីនាងផងដែរ។ ហើយពេលខ្លះបុរសក៏តែងតែសង្ឃឹមចង់ឲ្យនាងយល់ពីខ្លួនខ្លះនូវចំណុចមួយចំនួន ដែលពួកគេផ្ទាល់ប្រហែលជារកពាក្យមកស្រាយពីរឿងទាំងនោះដោយខ្លួនឯងផ្ទាល់មិនបាន ព្រោះភាគច្រើនមនុស្សប្រុសមិនទម្លាប់និយាយវែកញែកច្រើន។ថ្ងៃនេះយើងបានលើកយករឿងខ្លះៗដែលបុរសមាននៅក្នុងចិត្ត ហើយវាក៏ជាពាក្យដែលគេចង់និយាយចេញមកក្រៅឲ្យមនុស្សស្រីបានដឹង៖១. ពេលវេលាដើរលឿនខ្លាំងណាស់សម្រាប់បុរសសម្រាប់បុរសពេលវេលារបស់គេត្រូវបានបែងចែកជា "ពេលសម្រាប់មនុស្សស្រី" និង "ពេលសម្រាប់ខ្លួនឯង"។​​ ពេលវេលាសម្រាប់គេគឺលឿនខ្លាំងណាស់ ហេតុនេះទើបពេលខ្លះគេអាចភ្លេចខល ឬក៏ផ្ញើសារទៅរកអ្នកវិញភ្លាមៗ ឬមិនអ៊ីចឹងអាចភ្លេចនិយាយពាក្យស្រឡាញ់មកកាន់អ្នកក្នុងរយៈពេលយូរក៏មាន។ ទាំងនោះមិនមែនមានន័យថា គាត់មិនខ្វល់អំពីអ្នកនោះទេ វាគ្រាន់តែពេលវេលាសម្រាប់គាត់គឺខុសគ្នាពីពេលវេលារបស់អ្នកប៉ុណ្ណោះ។២. មនុស្សស្រីមានអំណាចខ្លាំង​​ គ្រាន់តែនាងមិនដឹងខ្លួនប៉ុណ្ណោះសម្រាប់មនុស្សជាទីស្រឡាញ់ បុរសនឹងមានអារម្មណ៍ថា បេះដូងរបស់ខ្លួនលោតខុសចង្វាក់គ្រប់ពេល ដែលបានឃើញនាង ឬសម្លឹងភ្នែកគ្នាតែមួយវិនាទីក៏បាន។ ចំណាប់អារម្មណ៍របស់បុរសគឺស្ថិតនៅលើមនុស្សដែលខ្លួនស្រឡាញ់ជានិច្ច ហើយទោះជាគេខំហាមឃាត់ខ្លួនឯងយ៉ាងណាក៏ដោយ ក៏គេមិនអាចទប់ភាពរំភើបញាប់ញ័រដែលអ្នកបានផ្ដល់ឲ្យគេនោះទេ។៣. ពេលខ្លះបុរសក៏ចង់ទៅទិញឥវ៉ាន់ជាមួយអ្នកការពិតបុរសក៏ចង់មានពេលទៅទិញឥវ៉ាន់ជាមួយមនុស្សស្រីនៅពេលខ្លះដែរ ប្រសិនបើមនុស្សស្រីព្រមឲ្យគេជួយរើសខោអាវ ឬមិនអ៊ីចឹងក៏ជ្រើសម៉ូតសក់ថ្មីឲ្យក៏បាន ធ្វើបែបនោះមិនសូវធុញ ហើយគេក៏មានអារម្មណ៍ថារីករាយដែលបានជួយធ្វើការជ្រើសរើសនូវអ្វីដែលថ្មីដល់អ្នក។ ពេលខ្លះបុរសក៏តែងតែគិតដល់សំណាងរបស់ខ្លួន ដែលមានមនុស្សស្រីដូចជាអ្នកនៅក្បែរ ទាំងដែលអ្នកមើលទៅគួរឲ្យស្រឡាញ់ខ្លាំងបែបនេះ។
រូបតំណាង
៤. បុរសមិនសូវខុសគ្នាពីស្ត្រីនោះទេការពិតបុរសក៏យកចិត្តទុកដាក់លើខ្លួនឯងខ្លាំងដូចជាមនុស្សស្រីផងដែរ នៅពេលទៅហាត់ប្រាណពួកគេក៏ចូលចិត្ត ពិនិត្យមើលភាពរៀបរយរបស់ខ្លួននៅតាមកញ្ចក់ ហើយនៅក្នុងពេលធ្វើម្ហូប បុរសក៏អាចធ្វើម្ហូបបានជាច្រើនមុខទៀតផង។ អ្វីដែលមនុស្សស្រីគួរធ្វើគឺគ្រាន់តែសួរបុរសនូវសំណួរមួយប៉ុណ្ណោះនោះគឺ "តើបងអាចធ្វើវាបានទេ?"៥. មិនចូលចិត្តមនុស្សស្រី ដែលមានអាយុតិចជាងមកវាយស្មើដាក់ប្រសិនបើជាអ្នកជាក្មេងស្រីដែលមានអាយុក្រោម១៥ឆ្នាំទេ អ្នកមិនគួរប្រើភាសាដូចមិត្តភក្តិអាយុស្មើគ្នាទៅកាន់បុរស ដែលមានអាយុច្រើនជាងអ្នកនោះទេ។ បុរសមិនសូវជាចូលចិត្តឲ្យមនុស្សស្រីប្រើពាក្យ ថា អាមិត្តភក្តិ មិត្តសំណព្វចិត្ត ឬក៏ប្រើភាសាដែលនាងច្រើនប្រើជាមួយមិត្តភេទស្រីរបស់នាងមកកាន់ខ្លួននោះឡើយ ពួកគេក៏មិនអាចដើរកាន់ដៃគ្នាទៅដើរទៅបន្ទប់ទឹកដូចជាមនុស្សស្រីនោះដែរ។៦. បុរសគ្មានអាថ៍កំបាំងនោះទេបុរសគ្រប់គ្នាសុទ្ធតែដឹងថាមនុស្សស្រីពូកែយ៉ាងណា មិនថាអ្វីក៏ដោយក៏លាក់នឹងនាងមិនបាន ហេតុនេះទើបបានជានិយាយថា បុរសគឺមិនចេះមានអាថ៍កំបាំងនោះឡើយ រាល់ពេលដែលមានក៏ត្រូវចាប់បាន។៧. បើចង់ឲ្យកាដូជា DVDs មិនបាច់ក៏បានមានរឿងអាមេរិកល្បីៗជាច្រើនដែលបុរសចង់មើល គ្រាន់តែថាប្រសិនបើអ្នកចង់ទិញ DVDs រឿងនោះធ្វើជាកាដូដល់គេនៅថ្ងៃពិសេសណាមួយ អ្នកគួរគិតសាជាថ្មីម្ដងទៀត ព្រោះពួកគេប្រហែលជាបាន ទិញវារួចទៅហើយ មិនអ៊ីចឹងក៏អាចមើលវានៅតាមអ៊ីនធឺណិតរួចហើយជាច្រើនដងផងក៏មិនដឹង។៨. ការលើកលែងមួយចំនួនត្រូវតែមាន នៅពេលណាត់ជួបគ្នា សៀវភៅទស្សនាវដ្តី ឬសៀវភៅណែនាំពីរបៀបរបបនៅក្នុងការណាត់ជួបដែលស្ត្រីបានអាននោះ គឺមិនប្រាកដថា បានផលគ្រប់ចំណុចនៅពេលណាត់ជួបពិតប្រាកដនោះទេ ហេតុនេះហើយមនុស្សស្រីត្រូវ តែគិតដល់ករណីលើកលែងមួយចំនួនដែលអាចកើតមានដោយមិនបានតាំងចិត្តទុកមុនទើបជាការល្អ។
រូបតំណាង
៩. តែងខ្លួនធម្មតាៗក៏អ្នកនៅតែស្រស់ស្អាតបុរសតែងតែចង់ប្រាប់មនុស្សស្រីថា ពួកគេពិតជាអរគុណដែលពួកនាងបានចំណាយពេលយ៉ាងយូរ តុបតែងខ្លូនប្រាណដើម្បីមកជួបជាមួយនឹងខ្លួន ប៉ុន្តែភាពស្រស់ស្អាតដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីពួកគេបានយ៉ាងល្អនោះគឺ ភាពស្រស់ស្អាតពីធម្មជាតិដែលពួកនាងមានទៅវិញនោះទេ។១០. បើមិនចង់បានកាដូដែលមិនត្រូវចិត្តទេ គួរឲ្យតម្រុយខ្លះក៏បានមនុស្សប្រុសគឺមិនសូវជាមានចំណេះដឹងផ្នែករើសកាដូនេះប៉ុន្មាននោះទេ ការស្វែងរកកាដូដ៏ល្អមួយដែលអាចផ្គាប់ចិត្តមនុស្សស្រីបានគឺវាពិបាកខ្លាំងណាស់ តែប្រសិនបើអ្នកមិនចង់ខកចិត្តនឹងកាដូរបស់ខ្លួននោះទេ​ អ្នកអាចធ្វើជាឲ្យពាក្យសម្ងាត់ ឬក៏តម្រុយខ្លះដែលអាចឲ្យបុរសទាយដឹងបានថាអ្នកកំពុងចង់បានអ្វីគឺជាការល្អ ចៀសវាងការបានទទួលនូវអ្វីដែលអ្នកមិនពេញចិត្ត ហើយបញ្ចប់ដោយការខកចិត្តទៅវិញ។
រូបតំណាង
១១. ការមានទំនុកចិត្តលើខ្លួនឯង មើលទៅទាក់ទាញជាងការតោងទាមប្រសិនបើអ្នកជាស្ត្រីដែលមានជំនឿចិត្តលើខ្លួនឯង នោះអ្នកមិនបាច់បារម្ភច្រើននោះទេថា បុរសនឹងមិនចូលចិត្តអ្នក។ ពួកគេមិនចូលចិត្តមនុស្សស្រីដែលពូកែតោងទាម កាន់តែមិនចូលចិត្តមនុស្សដែលចាំតែដើរតាមគេគ្រប់ជំហាន ហេតុនេះប្រសិនបើអ្នកចង់ធ្វើជាមនុស្សស្រីមានភាពទាក់ទាញម្នាក់ ចូរមានជំនឿចិត្តលើខ្លួនឯងជាមុនសិន។១២. មនុស្សប្រុសតែងតែនៅក្មេងជានិច្ចមិនថាបុរសម្នាក់នោះអាយុច្រើនយ៉ាងណា ស្លៀកពាក់ស្អាតបាតយ៉ាងណា ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេនៅតែដូចជា ក្មេងប្រុសម្នាក់ដែលចង់លេងសើចសប្បាយ ហេតុនេះស្ត្រីគួរតែបណ្តោយឲ្យគេបានធ្វើជាខ្លួនឯងក្នុងចំណោមមិត្តរបស់គេ ថាមិនត្រូវអ្នកប្រហែលជាអាចត្រូវបុរសជាគូស្នេហ៍នាំទៅញ៉ាំអាហារពេលល្ងាចដើម្បីជាការអរគុណផងក៏មាន។១៣. បុរសចង់ឲ្យខ្លួនឯងក្លាយជាហេតុផលដែលធ្វើឲ្យនាងសើចបានមិត្តប្រុសរបស់អ្នកមិនពេញចិត្តនោះទេ នៅពេលដែលឃើញអ្នកសើចដោយសារមនុស្សប្រុសដទៃទៀត បើសិនជាមិនមែនជាក្លឹបកំប្លែង ឬក៏ជាឪពុករបស់អ្នកនោះទេ គេមិនព្រមនោះទេដែលឃើញអ្នកសើចនៅចំពោះមុខបុរសផ្សេង។
រូបតំណាង
១៤. មុខមាត់ស្អាតបាតមិនមែនជារឿងសំខាន់ជាងគេនោះទេសូមចងចាំថារូបរាងមិនមែនជារឿងសំខាន់បំផុតសម្រាប់បុរសនោះទេ ទំនាក់ទំនងល្អគឺត្រូវតែមានសកម្មភាពស្និទ្ធស្នាលគ្នា ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ផ្នែកដែលអាចទាក់ទាញបុរសឲ្យចាប់អារម្មណ៍មនុស្សស្រីបាននោះគឺ ខ្លួននាងផ្ទាល់តែម្ដង។១៥. និយាយមិនពីរោះ តែមិនបានមានន័យថាអាក្រក់មនុស្សប្រុសច្រើនមានភាសាមិនសូវពិរោះ ដូច្នេះហើយតែងតែត្រូវអ្នកដទៃមិនពេញចិត្តនៅពេលខ្លះ ប៉ុន្តែស្ត្រីត្រូវដឹងថា ពាក្យទាំងនោះគឺមិនមែនមានន័យមិនល្អនោះទេ ពួកគេគ្រាន់តែជ្រើសរើសនិយាយត្រង់ៗ និងឆាប់ចប់តែប៉ុណ្ណោះ៕
រូបតំណាង