នារីខូចចិត្តម្នាក់ ខឹងសង្សារចាស់បោកប្រាស់ចិត្ត ស្រាប់តែបែកគំនិតសងសឹក ដោយផ្ញើខ្ទឹមបារាំងមួយតោនទៅដល់មុខផ្ទះសង្សារ (មានវីដេអូ)

ចិន៖ នារីម្នាក់ មាននាមត្រកូលថា ចាវ បានរងទុក្ខនូវអារម្មណ៍សោកសៅជាខ្លាំងអស់រយៈពេលជាងមួយឆ្នាំមកនេះ បន្ទាប់ពីបែកបាក់ជាមួយនឹងអតីតមិត្តប្រុស ដែលបោកប្រាស់ចិត្តនាង។ យ៉ាងណាមិញ នាងមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលដឹងថា អតីតមិត្តប្រុសមិនបានស្រក់ទឹកភ្នែកឡើយ បន្ទាប់ពីចែកផ្លូវជាមួយនាង ទាំងដែលនាងចំណាយពេល៣ថ្ងៃក្នុងការយំសោក។ហើយកាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភាសប្ដាហ៍មុននេះ អ្នកនាង ចាវ បានសងសឹក ដោយផ្ញើខ្ទឹមបារាំងចំនួនមួយតោន ទៅដល់មុខផ្ទះរបស់អតីតមិត្តប្រុសផ្ទាល់តែម្ដង និងមានភ្ជាប់សំបុត្រមួយសរសេរថា «ខ្ញុំបានយំសោកស្ដាយអស់រយៈពេល៣ថ្ងៃ ឥឡូវនេះដល់វេនរបស់លោកម្ដងហើយ»។នៅក្នុងឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញឲ្យឃើញថា អ្នកដឹកជញ្ជូន បានដឹកខ្ទឹមបារាំងចំនួនមួយតោននោះ ទៅដល់់ផ្ទះអតីតមិត្តប្រុសរបស់អ្នកនាង ចាវ ដែលមានទីតាំងស្ថិតនៅខេត្តសានដុង ភាគខាងកើតនៃប្រទេសចិន។ នៅលើបាវខ្ទឹមបារាំង ក៏មានសំបុត្រមួយសរសេរដែរថា «មិនចាំបាច់ទំនាក់ទំនងទៅកាន់អ្នកទទួលទេ គ្រាន់តែទម្លាក់ខ្ទឹមបារាំងនៅពីមុខផ្ទះទៅបានហើយ»។ បន្ទាប់ពីចំណាយអស់រយៈពេលយូរគួរសមក្នុងការទំនាក់ទំនងទៅកាន់អ្នកទទួល អ្នកដឹកជញ្ជូនក៏សម្រេចចិត្តធ្វើតាមសម្ដីដែលសរសេរក្នុងសំបុត្រនោះ។អ្នកនាង ចាវ បាននិយាយប្រាប់ប្រភពសារព័ត៌ក្នុងស្រុកមួយថា៖ទន្ទឹមនឹងនេះដែរ អតីតមិត្តប្រុសរបស់អ្នកនាង ចាវ បានចេញមុខបកស្រាយថា អ្នកនាង ចាវ មានអាកប្បកិរិយាហួសកម្រិតខ្លាំងពេក។ ហើយនេះជាមួយមូលហេតុដែលសម្រេចចិត្តចែកផ្លូវគ្នា។យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ គេមិនដឹងច្បាស់ឡើយថា អតីតមិត្តប្រុសរបស់អ្នកនាង ចាវ បានយំឬយ៉ាងណាឡើយ នៅពេលទទួលបានខ្ទឹមបារាំងមួយតោនបែបនេះ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អតីតមិត្តប្រុសរបស់អ្នកនាង ចាវ