ផ្កាកំពុងល្បីក្នុងហ្វេសប៊ុក! ឃើញធម្មតាៗបែបនេះ តាមពិត ផ្កា Daisy មានអត្ថន័យ ដែលអ្នកនឹកស្មានមិនដល់

កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន ច្បាស់ជាធ្លាប់បានឃើញ ផ្កា Daisy នៅតាមរូបភាព ឬក៏ធ្លាប់បានទៅមើលឃើញផ្ទាល់ទៅហើយ ដែលផ្កាមួយនេះ ភាគច្រើនមាននៅក្នុងតំបន់ រួមមានអាមេរិកខាងជើង អឺរ៉ុប និងអាហ្វ្រិក ហើយប្រហែលជាគិតថា វាប្រហែលគ្រាន់តែផ្កាធម្មតា ដែលជា ផ្កាជុំពណ៌ស.តូចមួយ ព្រមទាំងមានរង្វង់មូលពណ៌លឿង ឬខៀវ។ប៉ុន្តែគ្រប់គ្នា ប្រហែលជាមិនដឹងទេថា ប្រភេទផ្កាមួយនេះ មានន័យយ៉ាងដូចម្ដេច នៅពេលដែលត្រូវយកមកប្រើប្រាស់ម្ដងៗ  ជាក់ស្ដែង ឃើញតូចៗហើយមានសភាពធម្មតាៗបែបនេះក៏ពិតមែន តែប្រភេទផ្កានេះ ពិតជាអត្ថន័យយ៉ាងខ្លាំង ដែលគ្រប់គ្នានឹកស្មានមិនដល់។
ផ្កា Daisy
ចំពោះ ផ្កា Daisy មានអត្ថន័យជាច្រើនយ៉ាង ដ៏គួរឲ្យជក់ចិត្ត ដែលរួមមាន៖ ១. ផ្កានេះ អាចចាត់ថា ជាប្រភេទផ្កា ដែលស្អាតស្អំ ជាពិសេស ចំពោះ ផ្កាពណ៌ស ដែលមានរង្វង់មូលពណ៌លឿងនៅកណ្ដាល។២. បង្ហាញពីភាពបរិសុទ្ធ ស្រស់ថ្លាចិត្ត តាមរយៈផ្កាពណ៌ស ផងដែរ៣. អាចធ្វើជាបាច់ផ្កា សម្រាប់អ្នកម្ដាយ ឬជាកាដូ សម្រាប់កូនៗ ដើម្បីបង្ហាញក្តីស្រលាញ់ទៅកាន់គ្នានឹងគ្នា៤. បង្ហាញពីស្នេហ៍ពិត ពីព្រោះ ផ្កា Daisy នេះ គឺជា ផ្កាពីរបញ្ចូលគ្នា ប្រកបដោយសេចក្ដីសុខលើសពីនេះទៅទៀត តាមរយៈពាក្យ Daisy នៅក្នុងភាសាអង់គ្លេស គឺមកពីពាក្យ Day’s eye ពីព្រោះ ផ្កានេះរីកតែពេលថ្ងៃតែប៉ុណ្ណោះ។
ផ្កា Daisy
ចំពោះ និមិត្តរូប របស់ ផ្កា Daisy ក៏មានជាច្រើនបែប ទៅតាម ពេលវេលា និងទីកន្លែង ក៏ដូចជាការយល់ឃើញរបស់មនុស្សផ្សេងៗគ្នា ដែលនៅក្នុងនោះរួមមាន៖១. នៅសម័យ Paganism ទំនើប និមិត្តរូបរបស់ផ្កា Daisy ត្រូវបានគេចាត់ទុកថា ជា ព្រះអាទិត្យ ពីព្រោះ វាចេញរូបរាងមក ហាក់ដូចជាព្រះអាទិត្យ។២. នៅសម័យ Victorian មាននិមិត្តរូបជាច្រើនផ្សេងៗគ្នា ដែលទាក់ទងនឹងផ្កាមួយប្រភេទនេះ ដែលរួមមាន និមិត្តរូបទៅលើការចាកចេញ ការលើកទឹកចិត្ត ភាពស្មោះត្រង់ ព្រមទាំង ភាពស្អាតស្អំ ផងដែរ។
ផ្កា Daisy
ចំពោះ ភាពជាក់ស្ដែង របស់ផ្កា Daisy នេះ វិញគឺជា ផ្កាដែលកើតចេញពីផ្កាពីរបញ្ចូលគ្នា ដែលមួយគឺជាស្រទាប់ពណ៌ស និងមួយទៀតគឺ រង្វង់មូលពណ៌លឿងនៅចំកណ្ដាល។  សម្រាប់ ផ្កានេះ គឺលូតលាស់ពេញមួយឆ្នាំតែម្ដង ហើយម៉្យាងវិញទៀត រុក្ខជាតិផ្កានេះ មានភាពធន់នឹង ជំងឺរុក្ខជាតិ ព្រមទាំងសត្វល្អិតជាច្រើន ដែលធ្វើឱ្យវា ក្លាយជាផ្កាដ៏ល្អឥតខ្ចោះសម្រាប់អ្នកថែសួន ផងដែរ៕
ផ្កា Daisy