មិន​ដែល​ស្គាល់​ទេ​ ស្បែក​ស្ងួត​ ខ្មៅស្រអាប់ បើ​ចេះ​ប្រើ​រូបមន្តថែ​បំប៉នស្បែក​ ៣​ ប្រភេទ​នេះ!

ភ្នំពេញ៖ ស្រប​ពេល​ដែល​​កំពុង​សម្រាក​នៅ​ផ្ទះ​ ដើម្បី​ទប់​ស្កាត់​នូវ​ការ​ឆ្លង​មេរោគ​កូវីដ​១៩ នារី​មួយ​ចំនួន​ធំ​ចាប់​ផ្ដើម​មាន​ការ​រអ៊ូរទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង​ខ្មៅ​​ស្រអាប់ មិន​ភ្លឺថ្លា។ គួរ​ឲ្យ​ដឹង​ថា​ ការ​សម្រាក​នៅ​ផ្ទះ​ក្នុង​រយៈ​ពេល​យូរ​ មិន​មែន​មាន​ន័យ​ថា​ជា​ការ​បន្ទុំ​ស្បែក​ដ៏​ល្អ​ និងត្រឹម​ត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ។ ផ្ទុយ​ទៅ​វិញ​វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង​ និងខ្មៅ​ស្រអាប់​ ដែល​បណ្ដាល​មក​ពី​កង្វះ​ខាត​ជាតិ​សំណើម​ក្នុង​ស្បែក​ ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺ​ព្រះអាទិត្យ ព្រម​ទាំងការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីន​ត្រជាក់​ជា​ប្រចាំ​។
រូបតំណាង
តោះ! ចង់​ដឹង​អត់​ថា អ្នក​គួរ​ថែទាំ​ស្បែក​ដោយ​ផលិតផល​​ណា​ខ្លះ ទើប​ត្រឹម​ត្រូវ និងមាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ស​ខ្ចី​ពិត​ប្រាកដ? - សាប៊ូ​ដុស​ខ្លួន​ដែល​ត្រូវ​នឹង​​ស្បែក៖ ​នារី​មួយ​ចំនួន​ប្រហែល​​មិន​សូវ​បាន​ចាប់​អារម្មណ៍​ពី​​គុណប្រយោជន៍​នៃ​សាប៊ូ​​ដែល​ខ្លួន​កំពុង​ប្រើ​ប្រាស់​ជា​ប្រចាំ​នោះ​ទេ។ យ៉ាង​ណា​មិញមិន​ខុស​ពី​ស្បែក​មុខ​ទេ ម្នាក់ៗ​សុទ្ធ​តែ​ប្រភេទ​ស្បែក​ខ្លួន​ផ្សេងៗ​គ្នា ដូច្នេះ​អ្នក​មិន​ត្រូវ​ចេះ​តែ​ប្រើ​នោះ​ទេ គឺ​ត្រូវ​រក​សាប៊ូ​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​អ្នក​ផ្ទាល់​ទើប​អាច​ឃើញ​ពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​ស្បែក។ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ប្រតិកម្ម ឆាប់​ស្ងួត និងឡើង​រមាស់ គប្បី​ជ្រើស​រើស​នូវ​ប្រភេទ​សាប៊ូ​ដុស​ខ្លួន​ដែល​គ្មាន​ក្លិន​ក្រអូប ហើយ​ផ្ទុក​នូវ​សារជាតិ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​បែប​ធម្មជាតិ។
រូបតំណាង
ស្រ្កាប់​ខាត់​ស្បែក​ជម្រុះ​កោសិកា​ចាស់៖ ចំណុច​បន្ទាប់ដែល​មិន​គួរ​ភ្លេច គឺ​ការ​ជម្រុះ​កោសិកា​ចាស់​ចេញ​ជា​ប្រចាំ ព្រោះ​ថា​វា​មាន​គុណប្រយោជន៍​ជួយ​ឲ្យ​ស្បែក​ស​ ទន់ និងមាន​សភាព​ភ្លឺ​រលោង​ក្រោយ​ពេល​ខាត់​រួច។ អ្នក​អាច​ជ្រើស​រើស​ផលិតផល​ខាត់​ស្បែក​តាម​ប្រភេទ​នៃ​ស្បែក និង​​តាម​ចំណង់ចំណូល​ចិត្ត​របស់​អ្នក​ផ្ទាល់។ សម្រាប់​នារី​ដែល​មិន​ចង់​ចំណាយ​ថវិកា​ច្រើន​ អ្នក​អាច​លាយ​ជា​ប្រភេទ​ស្រ្កាប់​ខាត់​ស្បែក​ធម្មជាតិ​ដោយ​ខ្លួន​ឯង​បាន​ ដែល​រួម​មាន ស្រ្កាប់​កាហ្វេ​ អំពិល​ទុំ និង​ពន្លៃ​ជា​ដើម។ ​
រូបតំណាង
ឡេ​​ និងសេរ៉ូម​បំប៉ន​ស្បែក៖ មិន​ខុស​ពី​មុខ​ ស្បែក​ខ្លួន​ក៏​ត្រូវ​ការ​ការ​ថែ​ទាំ​ជាមួយ​នឹង​ផលិតផល​បំប៉ន​សំខាន់ៗ​ដូច​ជា​ ឡេ និងសេរ៉ូម​​ជាដើម។  ​អ្នក​គួរ​ជ្រើស​រើស​ប្រភេទ​ឡេ​ និង​សេរ៉ូម​លាប​ខ្លួន​ ដែលជួយរក្សាសុខភាពស្បែកឲ្យល្អ ស្រស់ថ្លា និងមិនងាយរងការប៉ះពាល់ បើទោះអ្នកត្រូវ​ងូតទឹកដុសសាប៊ូ ឬលាងដៃនឹងអាកុលញឹកញាប់ ​តួយ៉ាងដូច​ជា​ប្រភេទ​ឡេ​លាប​ខ្លួន វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ (Vaseline Healthy White) ដែល​មាន​រូបមន្ត​ផ្សំ​ពី​វីតាមីន​ ​B3 ផ្ដល់​សំណើម​គ្រប់​គ្រាន់​ដល់​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​រលោងមាន​សុខភាព​ល្អ មិន​បាក់​សម្រស់​ទោះ​នៅតែក្នុងផ្ទះ​ក្ដី។
ឡេ​លាប​ខ្លួនវ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ(Vaseline Healthy White)
រី​ឯ​សេរ៉ូម​ស្បែក​​​ដែល​អាច​ជួយ​សង្រ្គោះ​អ្នក​ពី​សភាព​ស្បែក​ស្រអាប់​ មិន​ភ្លឺ​ថ្លា​បាន​​ក្នុង​ដំណាក់​កាល​នេះ គឺ​ប្រភេទ​សេរ៉ូម​ វ៉ាសឺលីន អីនស្ទែនហ៊្វែរ (Vaseline Instant Fair) ដែល​ផ្សំ​ឡើង​ពី​វីតាមីន​ B3 និង Micro-Reflection ដែល​មាន​តួនាទី​ជួយ​ឲ្យ​ស្បែក​ស​ខ្ចី​ និងភ្លឺ​ថ្លា​ជាង​មុន​រហូត​ដល់ ៤​ដង ក្រោយ​ពេល​ប្រើ៕
រូបតំណាង