ផ្ទុះការចាប់អារម្មណ៍! លោកយាយវ័យ៩០ឆ្នាំ មានទឹកដៃលេងហ្គេមល្អ រហូតបំបែកកំណត់ត្រាពិភពលោក

ជប៉ុន៖ លោកយាយម្នាក់ មានឈ្មោះថា Hamako Mori ដែលមានអាយុដល់ទៅ៩០ឆ្នាំ បានបំបែកកំណត់ត្រាពិភពលោក Guinness ដែលជាមនុស្សចំណាស់បំផុត មានគណនីគេហទំព័រយូធូប ផលិតវិដេអូអំពីការលេងហ្គេម។រឿងដែលគួរឲ្យសរសើរទៀតនោះគឺ ហ្គេមដែលគាត់លេងនោះ គឺមិនមែនជាហ្គេមធម្មតាៗនោះទេ គឺសុទ្ធសឹងជាប្រភេទហ្គេមពិបាកៗ ប្រភេទហ្គេមបែបភ័យរន្ធត់ វាយបាញ់ប្រហារនិង សង្គ្រាមដែលទាមទារការប្រើប្រាស់ការគិត ពិចារណានិង ស្មារតីខ្ពស់ផង ដូចជា Resident Evil Call Of Duty GTA 5 ជាដើម។រហូតមកទល់ពេលនេះ គណនីយូធូបរបស់លោកយាយ មានអ្នកគាំទ្រទៅដល់ ២៥៦ពាន់នាក់ ដែលមានឈ្មោះថា Gamer Grandma និងបានទទួលការ Verify ពីយូធូបក្នុងឆ្នាំ២០១៩ ផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ លោកយាយ Hamako Mori ក៏បានថ្លែងអំណរគុណ ទៅដល់ទស្សនិកជនដែលបានគាំទ្រលោកយាយកន្លងមក ប្រសិនជាគ្មានហ្វេនជួយគាំទ្រទេនោះ លោកយាយក៏គ្មានថ្ងៃនេះដែរ៕សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖
លោកយាយ Hamako Mori កំពុងលេងហ្គេម
លោកយាយ Hamako Mori កំពុងលេងហ្គេម
លោកយាយ Hamako Mori បង្ហាញការទទួលស្គាល់ពីកំណត់ត្រាពិភពលោក Guinness