មាំមួនល្អណាស់! ទារកទើបនឹងកើតបាន ៨ សប្ដាហ៍សោះ អាចឈរបានដោយខ្លួនឯង (មានវីដេអូ)

អង់គ្លេស៖ ទារិកាម្នាក់ មានឈ្មោះថា Lula បានកើតនៅថ្ងៃទី៣១ ខែមករា ឆ្នា២០២០កន្លងទៅនេះ ដោយមានទម្ងន់ចំនួន២.៥គីឡូក្រាម។ ហើយមកទល់ពេលនេះ គេមានអាយុ១៥សប្ដាហ៍ហើយ។ នៅពលដែល Lula មានអាយុសប្ដាហ៍ ត្រូវបានគេចាត់ទុកថា ជាក្មេងស្រីដំបូងក្នុងពិភពលោក ដែលអាចឈរបានដោយខ្លួនឯង ទាំងមិនមានជំនួយ ឬការគាំទ្រពីមនុស្សជុំវិញខ្លួន។លោក Tezra Finn-Johnston វ័យ៣១ឆ្នាំ ដែលត្រូវជាឪពុក និងស្ត្រីជាម្ដាយ គឺអ្នកនាង Emily Derrick វ័យ២៣ឆ្នាំ រស់នៅក្នុងទីក្រុង Bristol ចក្រភពអង់គ្លេស បានកត់សម្គាល់ឃើញថា កូនស្រីរបស់ពួកគេមានកម្លាំងសឹងមិនគួរឲ្យជឿ ចាប់តាំងពីថ្ងៃដែលចាកចេញពីមន្ទីរពេទ្យមកម៉្លេះ ក្រោយសម្រាលបានថ្ងៃ។ជាមួយគ្នានេះ លោក Finn-Johnston បានរៀបរាប់ថា៖ យ៉ាងណាមិញ លោក Finn-Johnston ជឿជាក់ថា ហេតុផលដែលជំរុញឲ្យកូនស្រីរបស់លោកអាចឈរបាននោះ គឺដោយសារសមាមាត្រសាច់ដុំ និងទម្ងន់ខ្លួនរបស់គេ។ ម្យ៉ាងវិញទៀត លោកតែងតែចូលចិត្ដទស្សនាការប្រកួតកម្មវិធី «បុរសខ្លាំង» និងដាក់ Lula ឲ្យអង្គុយលើជង្គង់រាល់ពេលទស្សនាម្ដងៗ។ ដូច្នេះហើយ នៅពេល Lula ទស្សនានាងប្រហែលជាកំពុងហ្វឹកហាត់តាមក៏ថាបាន៕សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ទារិកា Lula
ទារិកា Lula
ទារិកា Lula
ទារិកា និងឪពុកម្ដាយ
ទារិកា និងឪពុកម្ដាយ