ត្រូវ​​ដឹង! ស្រីៗ​ស្បែក​ស្ងួត​ និងស​មិន​​ស្មើ​គ្នា ​ព្រោះតែ​​​ធ្វេស​ប្រហែស​លើ​រឿង ៤ នេះ!

ភ្នំពេញ៖ មិត្ត​នារី​ដឹង​ទេ​ថា ​រវាង​ស្បែក​ស្អាត និងស្បែក​ស្ងួតស្រអាប់ គឺ​​ខុស​គ្នា​នៅ​ត្រង់​ការ​យក​ចិត្ត​ទុក​ដាក់​តែ​មួយ​មុខ​គត់។ ជាក់​ស្ដែងបើ​អ្នក​មាន​វ័យ​ក្មេង​ នោះ​អ្នក​អាច​មិន​សូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក។ តែ​គួរ​ឲ្យ​ដឹង​ថា អាយុ​កាន់​តែ​កើន​ឡើង សុខភាព​ស្បែក​នឹង​​កាន់​តែ​ចុះ​អន់​ថយ ​​ព្រម​ទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅ​​ក្នុង​ស្បែក​កើន​ឡើង​ ជា​ហេតុ​ងាយ​បណ្ដាល​ឲ្យ​​ជួប​ប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និងស្ងួត​ខ្លាំង។ ក្រៅ​ពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំង​នេះ​ក៏​ឧស្សាហ៍​កើត​មាន​ដែរចំពោះ​អ្នក​ដែល​​​ធ្វេស​ប្រហែស​លើ​រឿង ៤ ចំណុច​នេះ៖ ១) គិត​ថា​​សាប៊ូ​​អាច​ផ្ដល់​សំណើម​​គ្រប់​គ្រាន់៖
រូបតំណាង
នារី​មួយ​ចំនួន​ធំ​​យល់​ថា សាប៊ូ​ដែល​ខ្លួន​កំពុង​ប្រើ​ គឺ​មាន​សារជាតិ​ផ្ដល់​សំណើម​គ្រប់​គ្រាន់​ហើយ ដូច្នេះ​ដុស​​​ខ្លួន​នឹងសាប៊ូ​​តែ​មួយ​មុខ​គឺ​ជា​ការ​ស្រេច។ វា​មិន​ពិត​នោះ​ទេ! ហេតុ​ផល​គឺ​ព្រោះ​សាប៊ូ​អាច​ត្រឹម​ជួយ​ជម្រះ​ក្អែល​ និងជម្រុះ​កោសិកា​ចាស់ៗ​ចោល ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ទន់ និងស្រស់​ស្រាយ ប៉ុន្ដែ​វា​មិន​មែន​ជា​ប្រភេទ​ផលិតផល​លាប​អប់​ទុក​លើ​ស្បែក​ដែល​អាច​មាន​ប្រសិទ្ធភាព​ជួយ​ផ្ដល់​សំណើម​​បាន​យូរ​នោះ​ឡើយ។ ២) មិន​ផ្ដល់​វីតាមីន​​គ្រប់​គ្រាន់​ដល់​រាងកាយ៖
រូបតំណាង
វា​មិន​ពិបាក​ប៉ុន្មាន​ទេ​ក្នុង​ការ​សង្កេត​មើល​ថា ​តើ​រាង​កាយ​របស់​អ្នក​មាន​ខ្វះ​ខាត​ជាតិ​វីតាមីន​ ឬ​ក៏​អត់ ព្រោះ​ថា​វា​បង្ហាញ​ចេញ​​ជាក់​ស្ដែង​តាម​រយៈ​រាង​កាយ​របស់​អ្នក​ផ្ទាល់។ សញ្ញា​ដែល​​បញ្ជាក់​ថា​ រាងកាយ​អ្នក​កំពុង​ខ្វះ​ជាតិ​វីតាមីន​នោះ​អាច​រួម​មាន៖
- ស្បែក​ស្ងួត របក និងស្រអាប់​មិន​ភ្លឺ​ថ្លា
- បបូរមាត់​ប្រេះ និង​ស្ងួត​ខ្លាំង
- ភ្នែក​ចុះ​អន់ខ្សោយ
- ជ្រុះ​សក់​ជា​ញឹកញាប់
- ឈឺ​ចុកចាប់​តាម​សន្លាក់​ជាដើម។៣) ខ្ជិល​លាប​ឡេ​
រូបតំណាង
ចំណុច​​ដែ​លចាំ​បាច់​បំផុត​សម្រាប់​ស្បែក ហើយ​ក៏​ជា​ចំណុច​ដែល​មិត្ត​នារី​តែង​តែ​ធ្វេស​ប្រហែស គឺ​ការ​លាប​ឡេផ្ដល់​សំណើម​ដល់​ស្បែក។ ជាមួយ​នឹង​អាកាសធាតុ​ក្ដៅ ព្រម​ទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់ និងពន្លឺ​ព្រះអាទិត្យ​ញឹក​ញាប់​ទៀត​នោះ ស្បែក​មិន​ស្ងួត និងខ្មៅ​ស្រអាប់​ទើប​ចម្លែក។ ដើម្បី​ប្រើ​ប្រាស់​ផលិតផល​ឲ្យ​ត្រូវ​ និង​ស័ក្ដិសម​ជាមួយ​អាកាសធាតុ​បែប​នេះ អ្នក​គួរ​ជ្រើស​រើស​ប្រភេទ​ឡេលាប​ស្បែក​ដែល​មាន​ជាតិ​វីតាមីន​ B3 តួយ៉ាង​ដូច​​​​ប្រភេទ​ឡេ និងសេរ៉ូម​លាប​ខ្លួន​ វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ (Vaseline Healthy White) ដែល​ជួយ​បំបាត់​បញ្ហា​ស្បែក​ខ្មៅ​ស្រអាប់​ ស​មិន​ស្មើ​គ្នា​ ដែល​បណ្ដាល​មក​ពី​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​​ ព្រម​ទាំង​ជួយ​ផ្ដល់​សំណើម​បាន​​យ៉ាង​មានប្រសិទ្ធភាព បំបាត់​នូវ​រាល់​កង្វល់​រឿង​ស្បែក​ស្ងួត។
​ឡេ និងសេរ៉ូម​លាប​ខ្លួន​វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ(Vaseline Healthy White)
កាន់​តែ​ពិសេស​ជាង​នេះ​ទៀត អ្នក​នឹង​សង្កេត​ឃើញ​ពី​ភាព​ខុសគ្នា​រវាង​ស្បែក​​មុន​ពេល​ប្រើ និង​ក្រោយ​ពេល​ប្រើ ត្រឹម​តែ​ក្នុង​រយៈពេល​ ២​សប្ដាហ៍​ប៉ុណ្ណោះ ពោល​គឺ​​អ្នក​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​ និងពោរពេញ​ដោយ​ទំនុក​ចិត្ត​តែ​ម្ដង​ ​ក្រោយ​ពី​បាន​ឃើញ​​សភាព​ស្បែក​​ដែល​មាន​សំណើម​ល្អ និង​ស​ភ្លឺ​រលោង​ពី​ខាង​ក្នុង​។៤) មិន​សូវ​ស្លៀក​ពាក់​បិទ​ជិត
រូបតំណាង
ការ​ធ្វេសប្រហែស​ចុង​ក្រោយ គឺ​ការ​ពាក់​អាវ​ដៃ​ខ្លី​ ខោ​ជើង​ខ្លីពេល​ចេញ​ទៅ​ក្រៅ។ កុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ទើប​ស្បែក​ស​មិន​ស្មើ​គ្នា និងខ្មៅ​ស្រអាប់​ដោយ​កន្លែង បើ​អ្នក​មិន​បាន​ស្លៀក​ពាក់​បិទ​ជិតៗ​ផង​នោះ។ ដូច្នេះ​ដល់​ពេល​ហើយដែល​អ្នក​គួរ​ការពារ​ស្បែក​​ពី​កម្ដៅ​ថ្ងៃ និងខ្យល់​អាកាស​ខាង​ក្រៅ ដោយ​ការ​ស្លៀក​ពាក់​ជិតៗកុំ​ខ្លាច​ក្ដៅ​ស្អុះ​អី​ ហើយ​ត្រូវ​គិត​គូរ​ពី​សុខភាព​ស្បែក​មុន​​៕