ឃើញហើយរំជួលចិត្ត! ខ្លាចឆ្លងកូវីដ១៩ បុរសរូបនេះ បានត្រឹមឱបលោកយាយ ទាំងមានថង់ការពារ(មានវីដេអូ)

បរទេស៖​ ដោយសារតែ ការរីករាលដាលនៃជំងឺ កូវីដ១៩នោះ បានធ្វើឲ្យ មនុស្សគ្រប់ជាតិសាសន៍ ទទួលរងផងវិបាក ពីជំងឺជាសកលនេះ បានជួបផលវិបាកដោយសារតែ ជំងឺឆ្លងកាចសាហាវមួយនេះ។ដូច្នេះ រដ្ឋាភិបាលមានកាតព្វកិច្ចប្រកាសអំពី ច្បាប់រឹតបន្តឹង ទូទាំងប្រទេសយ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារការរីករាលដាលនៃជំងឺនេះ ដោយមិនអនុញ្ញាតឱ្យប្រជាជនចាកចេញពីផ្ទះ ដោយហេតុផលសមហេតុផលហើយ វិធានការនេះបណ្តាលឱ្យគ្រួសារជាច្រើន ខកខានបានជួបគ្នារាប់ខែ។ជាក់ស្តែង កាលពីថ្មីៗនេះ លើបណ្តាញសង្គមហ្វេសប៊ុក មានរឿងរ៉ាវដ៏រំជួលចិត្តមួយ ដែលកើតឡើង នៅភាគខាងត្បូងនៃប្រទេសអង់គ្លេស ដែលមានបុរសវ័យក្មេង ឈ្មោះ Anthony  បានច្នៃប្រឌិត វាំងននការពារពីថង់ប្លាស្ទិក និងស្រោមដៃជ័រ ក្នុងការពារពីវីរុស​ ដើម្បីបានអោបក្រុមគ្រួសាររបស់ម្តងទៀត ដោយសារតែ ជីដូនរបស់គាត់ បានខកខាន និងមានការនឹករម្លឹកដល់ចៅរបស់គាត់ អស់រយៈពេលជាយូរ។ក្នុងវីដេអូនោះដែរ ជីដូនរបស់ Anthony  បានមានអារម្មណ៍រំភើប សប្បាយរីករាយ ចាប់តាំងពីពេលដំបូងដែលគាត់បានឃើញមុខរបស់ ចៅប្រុសជាទីស្រឡាញ់របស់គាត់។ លោកយាយបាន ដើរចូលទៅក្នុងវាំងនននោះ ហើយចៅប្រុសរបស់គាត់បានណែនាំពី របៀបប្រើវាសម្រាប់គាត់ ។ ហើយក្រោយមក ពួកគេ បានឱបគ្នាជាលើកដំបូងក្នុងរយៈពេល ២ ខែកន្លះឬលើសពី ៧៥ ថ្ងៃ។
យ៉ាងណាមិញ Miriam ដែលជាភរិយារបស់ Anthony បានថតវីដេអូឃ្លីប ដ៏សែនកក់ក្តៅមួយនេះ និងបានធ្វើការបង្ហោះដើម្បីចែករំលែកនៅលើហ្វេសប៊ុក បានក្លាយជាឃ្លីប ដែលមានអ្នកទស្សនាច្រើនជាង៥ លាននាក់ ដែលបានចុចមើល និងមានអ្នកចែករំលែកពេលវេលា ដ៏មានសុភមង្គលនេះជិត ២សែនដង។ក្រោយពីបានឃើញឃ្លីបវីដេអូនោះ មនុស្សគ្រប់គ្នា មានការសរសើរចំពោះគ្រាដ៏មានតម្លៃ ដែលកើតចេញពីគំនិតច្នៃប្រឌិតមួយនេះ ដែលបានធ្វើឱ្យយាយ និងចៅប្រុសរបស់ពួកគេ ឱបគ្នាម្តងទៀតដោយ មិនខ្លាចឆ្លងវីរុស។ យ៉ាងណាទៀតសោត មនុស្សជាច្រើនប្រហែលជា ព្យាយាមធ្វើតាម គំនិតដ៏ច្នៃប្រឌិតមួយនេះ ដើម្បីបានអោបមនុស្សដែលយើងស្រឡាញ់ បន្ទាប់ពី មិនបានជួបមុខគ្នាយូរមកហើយ វាពិតជាមានតម្លៃបំផុត៕ចង់ដឹងថា ឃី្លបវីដេអូ រំជួលចិត្តប៉ុណ្ណា សូមទស្សនាជាមួយ ខ្មែរឡូតទាំងអស់គ្នា៖
នៅពេលដែលពួកគេបានអោបគ្នា
នៅពេលដែលពួកគេបានអោបគ្នា
នៅពេលដែលពួកគេបានអោបគ្នា