ធ្ងន់ណាស់លោកព្រះ! មួយជង្គង់របស់កូនប្រុស អេ ភូថង ចាន់ ស៊ីណាត បោះបង់ការប្រកួតត្រឹមទឹកទី៤ (មានវីដេអូ)

  • ពុធ ២០ ឧសភា, ២០២០ ១០:៤៩
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយទូរទស្សន៍បាយ័ន កាលពីល្ងាចថ្ងៃសៅរ៍ សប្ដាហ៍មុន កូនប្រុសរបស់អតីតជើងខ្លាំង អេ ភូថង កីឡាករ អេ អាំម៉ារីភូថង បានប្រកួតឈ្នះ ជើងចាស់ ចាន់ ស៊ីណាត ដោយផ្ដួលឲ្យបោះបង់ចោល ការប្រកួតត្រឹមទឹកទី៤។
កីឡាករអេ អាំម៉ារីភូថង ឈ្នះការប្រកួត
ចាប់ផ្ដើមការប្រកួតភ្លាម កីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នានោះទេ ដោយបានសម្រុកគ្នាយកតែម្ដង។ អេ អាំម៉ារីនភូថង បានព្យាយាមចាប់ឱបវាយជង្គង់ ខណៈ ចាន់ ស៊ីណាត បានព្យាយាមវាយប្រយោល ដ្បិតចាញ់កម្ពស់ដៃគូ។ យ៉ាងចូលដល់ទឹកទី២ អាំម៉ារីនភូថង បានម៉ាត់មួយដៃ ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅ ស៊ីណាត ១ដង មុននឹងបន្តសម្រុករហូតផ្ដួល ស៊ីណាត ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៤ ដោយផ្លែជង្គង់៕
ការប្រកួតរវាង អេ អាំម៉ារីនភូថង និង ចាន់ ស៊ីណាត
ចង់ឃើញថា ជង្គង់របស់ អេ អាំម៉ារីនភូថង ល្អយ៉ាងនោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖