Samsung Galaxy Z flip រចនាបថដ៏ប្រណីតថ្មី ពេលបត់ក៏ឡូយឆាយស្រស់ស្អាត ពេលបើករឹតតែសង្ហាទាន់សម័យ!

ភ្នំពេញ៖ បើនិយាយពីរសនិយមនៃពិភពស្មាតហ្វូនភាគច្រើន គឺមានភាពមិនខុសគ្នាច្រើននោះទេ គ្រាន់តែវាមានការកែប្រែតិចតួច ដកនេះ ថែមនោះ ប៉ុណ្ណោះ។ ប៉ុន្តែជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ក្រុមហ៊ុន សាមសុង នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យអ្នកនិយមស្មាតហ្វូនជាច្រើនទូទាំងពិភពលោក ងាកមកភ្លក់នូវរសជាតិថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយ Samsung Galaxy Z flip ដែលកំពុងទាញចំណាប់អារម្មណ៍ ការគាំទ្រ ការកោតសរសើរស្ញប់ស្ញែង និងប្រាថ្នាចង់ប៉ះកាន់ផ្ទាល់ក្នុងដៃធ្វើជាម្ចាស់គ្រប់គ្នាដោយគ្មានការស្ទាក់ស្ទើរចិត្តឡើយ។
Samsung Galaxy Z flip
Samsung Galaxy Z flip រចនាឡើងជាមួយប្រណីតភាព ទំនើប ទាន់សម័យ ទាក់ភ្នែកមែនទែន ជាពិសេស រូបរាងដ៏ស្រស់ស្អាត ជាមួយនឹងរចនាបទមានភាពកាន់តែប្រណីត ដោយរំលេចចេញនូវពណ៌ដ៏ទាក់ទាញចាំងផ្លេករលោងស្អាត ដូចកញ្ចក់អ៉ីចឹង។ ពិតជាស៊ីវីល័យមែនទែន! គ្រាន់តែឃើញក៏មានអារម្មណ៍ថាឡូយបាត់ទៅហើយ។
Samsung Galaxy Z flip
ម្យ៉ាងវិញទៀត សម្រាប់យុវវ័យសម័យថ្មី ជាពិសេសនោះសុភាពនារីដែលចូលចិត្តស្មាតហ្វូនមានលក្ខណៈតូចល្មមឃ្យូតៗ ពេលនេះគឺត្រូវម៉ាច់តែម្តង ជាមួយ Samsung Galaxy Z flip នឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ដ៏ស័ក្តិសមតាមតម្រូវការ គ្រប់កាលៈទេសៈម៉ាឡូយតែម្តង។សូមបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z flip មិនគ្រាន់តែមានរូបរាងស្រស់ស្អាត ទាក់ទាញ លេចធ្លោ និងឡូយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពមិនធម្មតាផងដែរ។
Samsung Galaxy Z flip
ចង់ដឹងថាវាមានអ្វីដែលអស្ចារ្យដែលអាចក្តោបយកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកបាននោះ សូមមកមើលទាំងអស់គ្នា៖ * Samsung Galaxy Z flip
- តម្លៃ៖ 1,449 ដុល្លារ
- មេម៉ូរី (RAM)៖ 8 GB
- អង្គផ្ទុក (ROM)៖ 256 GB
- ទម្ងន់ (Weight)៖ 183 g
- ស៊ីមកាត៖ Nano Sim និង e-Sim (ស៊ីមអេឡិចត្រូនិច)
- ទំហំអេក្រង់៖ 6.7”
- ប្រភេទអេក្រង់៖ Foldable Dynamic AMOLED
- ប្រព័ន្ធដំណើរការ៖ Android 10, One UI 2
- CPU: Octa-core Qualcomm SM8150, Snapdragon 855+
- កាមេរ៉ាមុខ៖ 10 MP
- កាមេរ៉ាក្រោយ៖ 12 MP + 12 MP (Dual Primary Cameras)
- ថាមពលថ្ម៖ Li-po 3300 mAh, សាកថ្មលឿន
- ប្រព័ន្ធដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់
- ពណ៌៖ ស្វាយ (រលោងចាំងភ្លឺផ្លេកដូចកញ្ចក់) និងខ្មៅ (រលោងចាំងភ្លឺផ្លេកដូចកញ្ចក់)
Samsung Galaxy Z flip
Samsung Galaxy Z flip
នៅចាំអីទៀត? អញ្ជើញទៅសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!