ហប់មិនស្ទើរ! បុរសម្នាក់នេះ ខ្លាចឆ្លងជំងឺកូវីដ-១៩ពេក រហូតដល់យកថង់ផ្លាស្ទិករុំបិទស្កុតពេញខ្លួន

អាមេរិក៖ ជាការពិតណាស់ ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩មក ម៉ាស់និងជែលលាងសម្អាតដៃ បានក្លាយទៅជារបស់ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប រាល់ពេលចេញទៅខាងក្រៅម្ដងៗ ដើម្បីបង្ការខ្លួនពីការឆ្លង។តែយ៉ាងណាមិញ ថ្មីៗនេះ បុរសម្នាក់ មានអាជីពជាអ្នកច្នៃម៉ូត មិនបញ្ចេញឈ្មោះ បានទៅហាងទិញទំនិញ Target និងការពារខ្លួន ដោយវិធីប្លែកមួយ គឺយកថង់ផ្លាស្ទិករុំបិទស្កុតខ្មៅពេញខ្លួន ពោលគឺពីក្បាល រហូតដល់ចុងជើង តែក៏មានចំហត្រង់ដៃផងដែរ។ ហើយគាត់ មិនបានពាក់ស្រោមដៃ និងម៉ាស់ការពារឡើយ។យោងតាមសម្ដីរបស់បុគ្គលិកម្នាក់ក្នុងហាងទំនិញ បានឲ្យដឹងថា នៅថ្ងៃនោះ បុរសខាងលើ បានមកហាងដើម្បីទិញស្កុតពណ៌ចំនួនបីដុំមួយភ្លែតប៉ុណ្ណោះ។ជុំវិញរូបភាពដែលបង្ហាញពីបុរសនោះ ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម Twitter ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ។ គួរឲ្យដឹងដែរថា គិតត្រឹមម៉ោង១:០០នាទីរសៀលថ្ងៃពុធទី២០ ខែឧសភានេះ នៅសហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១,៥៧០,៥៨៣ករណី និងអ្នកស្លាប់ចំនួន៩៣,៥៣៣។ ហើយចំណែកឯអ្នកជាសះស្បើយវិញ មានចំនួន៣៦១,១៨០ករណី៕សូមទស្សនារូបភាពខាងក្រោម៖
បុរសដែលរុំថង់ផ្លាស្ទិក
បុរសដែលរុំថង់ផ្លាស្ទិក
បុរសដែលរុំថង់ផ្លាស្ទិក