ចុមយក្ស! ស្ងាត់ៗ តា Klopp ទៅលួចចាប់ចិត្តលើតារាឆ្នើមម្នាក់របស់ Man City

  • ពុធ ២០ ឧសភា, ២០២០ ១៣:៥៣
អាល្លឺម៉ង់៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបឆ្វេងរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Leroy Sane។ទន្ទឹមនឹងនេះ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើ ត្រូវបានបញ្ជាក់ដោយអ្នកកាសែតផ្នែកកីឡា ដ៏គួរឲ្យទុកចិត្តម្នាក់ គឺលោក Christian Falk
កីឡាករLeroy Sane
លោក Falk ជាប្រធានផ្នែកកីឡា ប្រចាំកាសែត Sport Bild ដោយលោកបានធ្វើការអះអាងថា Liverpool មានចំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែបម្រើវ័២៤ឆ្នាំ នៅរដូវក្ដៅខាងមុខ ប៉ុន្តែសាមីខ្លួន មិនចង់ផ្លាស់ទៅក្លិបគូប្រជែងរបស់ Man City នោះទេ ណាមួយបេះដូងរបស់គេ បានដក់ចិត្តទៅលើក្លិប Bayern Munich ទៅហើយ។
កីឡាករ Leroy Sane
Sane ជាគោលដៅកំពូលរបស់ Bayern តាំងពីរដូវក្ដៅឆ្នាំមុនមកម្ល៉េះ ខណៈបច្ចុប្បន្នក្លិបយក្ស Bundesliga ត្រូវបានគេរាយការណ៍មកថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយជម្រើសជាតិអាល្លឺម៉ង់ ក្នុងកុងត្រារយៈពេល៥ឆ្នាំ។លើសពីនេះទៅទៀត Bayern បានដាក់សំណើ ៣៦លានផោន ទៅកាន់ Man City ក្នុងការផ្ទេរយក Sane ប៉ុន្តែកាសែត Bild បានបញ្ជាក់ថាក្លិបជើងឯក Premier League រដូវកាលមុន បានទាមទារ៩០លានផោនឯណោះ សម្រាប់តម្លៃខ្លួន របស់ម្ចាស់អាវលេខ១៩ រូបនេះ។
កីឡាករ Leroy Sane
គួររម្លឹកផងដែរថា Man City បានផ្ទេរយក Sane ពីក្រុម FC Schalke 04 កាលពីរដូវក្ដៅឆ្នាំ២០១៦ អមជាមួយតម្លៃផ្ទេរ៥២លានអឺរ៉ូ។ គិតមកទល់ពេលនេះ ខ្សែបម្រើស្លាបកូនកាត់អាល្លឺម៉ង់-បារាំង បង្ហាញខ្លួនឲ្យក្រុមលោក Pep Guardiola បាន១៣៤ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៣៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៨ដង៕
កីឡាករ Leroy Sane