Juventus ចូលខ្លួនប្រជែងជាមួយ PSG ស្រវាយកកីឡាករវ័យក្មេងម្នាក់របស់ Chelsea

  • ពុធ ២០ ឧសភា, ២០២០ ១៤:៤៨
អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus បានចូលខ្លួនប្រជែងជាមួយក្លិបធំៗផ្សេងៗទៀតនៅតំបន់អឺរ៉ុប ស្រវាយកខ្សែបម្រើស្លាបវ័យក្មេងដែលជិតផុតកុងត្រា ជាមួយក្លិបតោខៀវ Chelsea កីឡាករ Samuel Iling-Junior
កីឡាករSamuel Iling-Junior
យោងតាមការចុះផ្សាយរបស់កាសែត​ Goal ក្លិប Chelsea ក៏មានគម្រោងផ្ដល់កុងត្រាអាជីពទៅដល់ Iling-Junior ផងដែរ ប៉ុន្តែហាក់មានការព្រួយបារម្ភ មិនអាចរក្សាកីឡាកររូបនេះបាន ដោយសារតែមានក្លិបធំៗជាច្រើនកំពុងតាមប្រមាញ់យករូបគេ។ជាក់ស្ដែងបើយោងតាមប្រភពខាងលើ ក្រៅពី Juventus ក្លិបយក្សបារាំង Paris Saint-Germain, Bayern Munich, Ajax និង Schalke សុទ្ធសឹងតែជាក្លិប ដែលមានចំណាប់អារម្មណ៍ចង់បានយុវជន ដែលកំពុងលេងឲ្យក្រុម Chelsea អាយុក្រោម១៨ឆ្នាំរូបនេះ។
កីឡាករSamuel Iling-Junior
ជាមួយគ្នានេះ Chelsea ក៏កំពុងប្រឈមនឹងបាត់បង់យុវជនឆ្នើមរបស់ខ្លួនមួយរូបទៀតផងដែរ ដែលកំពុងស្ថិតលើរ៉ាដារបស់ក្លិប Borussia Dortmund នោះគឺកីឡាករ Charlie Webster។យ៉ាងណាមិញ Chelsea ចង់រក្សាទុក Webster ច្រើនជាង Iling-Junior តួយ៉ាងពួកគេកំពុង ខិតខំប្រឹងប្រែងធ្វើការទៅលើការរៀបចំឯកសារបន្តកុងត្រាថ្មី ចងជើងខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ​ នៅភាគខាងជើងទីក្រុងឡុងដ៍បន្តទៀត៕
កីឡាករCharlie Webster