ទំនើបមែន! ម៉ាស់សម័យកូរ៉ូណា អាចឲ្យអ្នកបរិភោគអាហារ ដោយមិនបាច់ដោះចេញក៏បាន (មានវីដេអូ)

អុីស្រាអែល៖ ក្រុមហ៊ុនរបស់អុីស្រាអែល បានកែច្នៃម៉ាស់ធម្មតាទៅជាម៉ាស់មួយប្រភេទ ដែលអាចឲ្យអ្នកបរិភោគអាហារបាន ដោយមិនចាំបាច់ដោះវាចេញ ដើម្បីកាត់បន្ថយហានិភ័យនៃវីរុសឆ្លងកូរ៉ូណា។បើតាមសម្ដីរបស់លោក Asaf Gitelis អនុប្រធានក្រុមហ៊ុន Avtipus Patents and Inventions បានឲ្យដឹងថា ម៉ាស់ប្រភេទថ្មីនេះ ត្រូវបានបំពាក់ដោយឧបករណ៍ម៉្យាង ដែលអនុញ្ញាតឲ្យអ្នកបរិភោគអាចបញ្ជាវាដោយដៃ តាមរយៈការច្របាច់លើឧបករណ៍នោះ ហើយម៉ាស់នឹងបើកមាត់ដោយស្វ័យប្រវត្តិតែម្ដង។ ដូច្នេះ អ្នកបរិភោគនឹងអាចពិសាអាហារ ឬភេសជ្ជៈបានដោយរីករាយ ប៉ុន្តែវាពិបាកបន្ដិចចំពោះប្រភេទអាហារមួយចំនួនដូចជា ការ៉េម និងទឹកជ្រលក់ជាដើម។កុ្រមហ៊ុនខាងលើ គ្រោងនឹងផលិតម៉ាស់ប្រភេទនេះ ដើម្បីលក់ចែកជូនដល់ប្រជាជននៅក្នុងតម្លៃប្រហែលចាប់ពី ០.៨៥ ទៅ ២.៨៥ដុល្លារអាមេរិក។​ ហើយតម្លៃនេះអាចថ្លៃជាងម៉ាស់ពណ៌ខៀវ ដែលប្រជាជនអុីស្រាអែលភាគច្រើនប្រើប្រាស់សព្វថ្ងៃ៕សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ម៉ាស់
ម៉ាស់
ម៉ាស់