Danny Rose ថាលោក Pochettino អាចទៅដឹកនាំក្លិបយក្សនៅ PL មួយនេះនៅពេលអនាគត តែមិនមែន Spurs ទេ

  • ពុធ ២០ ឧសភា, ២០២០ ១៦:០៩
អង់គ្លេស៖ ខ្សែការពារស្លាបឆ្វេងរបស់ក្រុមមាន់ខ្នាយ​ Tottenham Hotspur កីឡាករ Danny Rose បានលើកឡើងថាអតីតគ្រូបង្វឹករបស់គេ លោក Mauricio Pochettino អាចនឹងទៅដឹកនាំក្លិបបិសាចក្រហម Manchester United នៅពេលអនាគត។
លោកMauricio Pochettino
លោក Pochettino ត្រូវបាន Spurs បណ្ដេញចេញកាលពីដើមរដូវកាលនេះ ក្រោយចំណាយពេល៥ឆ្នាំនៅកីឡដ្ឋាន White Hart Lane ។ ដោយឡែក បច្ចុប្បន្នលោកកំពុងទំនេរពីការងារជាគ្រូបង្វឹក ខណៈមានក្លិបធំៗជាច្រើនកំពុងអន្ទងចង់បានរូបលោកទៅដឹកនាំ។
លោក Mauricio Pochettino
ជាមួយនេះ កីឡាករ Danny Rose ដែលជាអតីតកូនសិស្សរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន កាលពីពេលថ្មីៗកន្លងទៅត្រូវបានគេសួរថា តើលោក Pochettino អាចនឹងមកដឹកនាំក្លិបកំពូលៗឬទេ? ខណៈពេលនោះ ខ្សែការពារស្លាបឆ្វេងបានតបទៅវិញ យ៉ាងដូច្នេះថា៖
លោក Pochettino ជាមួយនឹងកីឡាករDanny Rose
នៅពេលគេសួរបន្តទៀតថា តើក្រុមកំពូលមួយណា ដែលលោក Pochettino អាចនឹងទៅដឹកនាំ? ភ្លាមៗនោះ Rose បានតបទៅវិញយ៉ាងខ្លីថា៖
លោក Mauricio Pochettino
គួររម្លឹកថា លោក Pochettino ក៏ធ្លាប់មានព័ត៌មានជាប់ពាក់ព័ន្ធទៅនឹងក្លិបបិសាចក្រហមចង់បានផងដែរ កំឡុងពេលដែលលោក Ole Gunnar Solskjaer មានសម្ពាធខ្លាំងនៅ Old Trafford។ យ៉ាងណាមិញ បើផ្អែកទៅលើរបាយការណ៍ មួយរយៈចុងក្រោយ គ្រូបង្វឹកវ័យ៤៨ឆ្នាំ កំពុងស្ថិតលើរ៉ាដារបស់អនាគតម្ចាស់ក្លិប Newcastle ថ្មី ព្រះអង្គម្ចាស់​ Bin Salman៕