Chelsea មានភាគរយខ្ពស់ជាងក្លិបយក្ស ៣ ផ្សេងទៀត ក្នុងការយកបាន Van Dijk ទី២ ពី Barcelona

  • ពុធ ២០ ឧសភា, ២០២០ ១៦:៥០
អង់គ្លេស៖ ក្លិបតោខៀវ Chelsea គឺជាបេក្ខភាពឈានមុខគេ ក្នុងការតាមប្រមាញ់ យុវជនកំពុងឡើងរបស់ Barcelona កីឡាករ Xavier Mbuyamba នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារផ្ទាល់ ខ្សែការពារកណ្ដាលដែលគេ ប្រៀបប្រដូចទៅនឹង Virgil van Dijk។
កីឡាករ Xavier Mbuyamba
Mbuyamba បានផ្លាស់ពីក្លិបនៅទឹកដីកំណើត MVV Maastricht មកលេងនៅកីឡដ្ឋាន Nou Camp កាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្តែនៅពេលនេះ អ្នកតំណាងរបស់គេបានបញ្ជាក់ថា សាមីកីឡាកររួចរាល់ក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាព។
កីឡាករ Xavier Mbuyamba
លោក Carlos Barros ដែលជាភ្នាក់ងាររបស់ Mbuyamba បានប្រាប់ឲ្យដឹងថា Real Madrid, Juventus និង Inter Milan សុទ្ធតែចាប់អារម្មណ៍មកលើយុវជនវ័យ១៨ឆ្នាំ ប៉ុន្តែ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard ឯណេះវិញទេ ដែលមានភាគរយខ្ពស់យកបាន Mbuyamba។គួរឲ្យដឹងដែរថា ខុសឆ្ងាយពីការលេងនៅលីគហូឡង់ រយៈពេលជិតមួយរដូវកាល មកនេះ Mbuyamba មិនទាន់អាចបង្ហាញខ្លួននៅទីលានបាននៅឡើយ ឲ្យក្រុមរហស្សនាម អ្នកមានបុណ្យ៕
កីឡាករ Xavier Mbuyamba