កូនទាំង៥ត្រូវកំព្រា! ម្តាយ​ទើបតែ​​ស្លាប់​ដោយសារ​មហា​រីក ឥឡូវ​​​​ឪពុក​​​​ត្រូវ​​ស្លាប់​​ដោយ​សារ​​​កូវីដ​​១៩ ​ទៀត

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១០:២៦
ក្មេង ៥នាក់បានក្លាយទៅជាក្មេងកំព្រា ក្រោយពីឪពុកស្លាប់ដោយសារតែជំងឺកូវីដ១៩ ខណៈមុននោះម្តាយបាន​ស្លាប់ដោយ​សារមហារីក​។ បុរសម្នាក់ឈ្មោះថា Miguel Plangca ដែលមានកំណើតពីទីក្រុង Ozamis ក្នុងប្រទេស​ហ្វីលីពីន ប៉ុន្តែបានរស់នៅយ៉ាងយូរក្នុងតំបន់ Allenwood North ក្នុងទីក្រុង Kildare ប្រទេស Ireland បានស្លាប់​កាល​ពីសប្តាហ៍មុន ក្រោយពីបានព្យាបាល​ក្នុងបន្ទប់សង្គ្រោះកម្រិតធ្ងន់រយៈពេល ៤១ថ្ងៃដោយសារតែជំងឺកូវីដ១៩។ អវត្តមានរបស់បុរសខាងលើបានបន្សល់ទុកកូនទាំងប្រាំរបស់ខ្លួន ក្លាយទៅជាក្មេងកំព្រាយ៉ាងគួរឲ្យអាណិត ក្រោយពី​ម្តាយរបស់ពួកគេទាំងប្រាំបានស្លាប់កាលពី ៦ឆ្នាំមុនដោយសារតែជំងឺមហារីក។ 
កូន ៤នាក់ និងឪពុក
កូនទាំងប្រាំមានឈ្មោះថា Stephanie, Mikee, Michael, John និង Chekis ចំណែកម្តាយដែលបានស្លាប់​ទៅមានឈ្មោះថា Gilceria។ យ៉ាងណាមិញ ក្នុងករណី Facebook របស់ Mikee Plangca ដែលជាកូនម្នាក់ក្នុងចំណោមកូនទាំង ៥បានឲ្យ​ដឹងថា នាងបានធ្វើកម្មវិធីរ៉ៃអង្គាសលុយដើម្បីព្យាបាលជំងឺឪពុករបស់ខ្លួនដោយបានទឹកប្រាក់ប្រមាណ ១៣០០០​ផោន ក្នុងរយៈពេលបីថ្ងៃ ប៉ុន្តែអ្វីដែលគួរឲ្យស្តាយ គឺវាមិនអាចជួយអ្វីដល់ឪពុកនាងបានឡើយ។ នាងបានបង្ហោះ Status ក្នុង Facebook ថា៖ “ប៉ាបានប្រយុទ្ធនឹងជំងឺនេះបានយ៉ាងល្អហើយ។ អគុណគ្រប់យ៉ាង។ យើងទាំងអស់​គ្នានឹកប៉ា យើងស្រឡាញ់ប៉ា”។ 
សាររបស់កូន
 Status ដ៏ក្តុកក្តួលនេះបានធ្វើឲ្យអ្នកមើលឃើញជាច្រើន Comment លើកទឹកចិត្តដល់នាង ឲ្យ ធ្វើចិត្តរឹងមាំឡើង ហើយត្រូវដឹងថាមនុស្សគ្រប់គ្នាសុទ្ធតែឆ្លងកាត់បែបនេះ មានមនុស្សច្រើនណាស់ដែលនៅរងចាំដើម្បីនាង៕
កូន ៤នាក់ និងម្តាយ
ឪពុករបស់ពួកគេ