កូនម្នាក់​​អាយុ​ ២ឆ្នាំ និងម្នាក់​ទៀត ៥ឆ្នាំ ម្តាយ​នៅតែ​​បំបៅ​ដោះពួកគេ ​​ហើយលទ្ធផល​​​មិនគួរឲ្យជឿ​...

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១០:០៣
ម្តាយម្នាក់ដែលនៅបំបៅដោះកូនប្រុសអាយុ ៥ឆ្នាំ និងម្នាក់ទៀត ២ឆ្នាំ និយាយថា ពួកគេទាំងពីរនេះមានសុខភាព​ល្អខ្លាំង នេះដោយសារតែគុណប្រយោជន៍របស់ទឹកដោះ។ ស្រ្តីម្នាក់នេះមានឈ្មោះថា Laura Smith អាយុ ២៥ឆ្នាំ មកពីតំបន់ Michigan បានប្រើប្រាស់វិធីចិញ្ចឹមកូនដោយបំបៅដោះគេទាំងពីរនាក់ចំនួន ៣ដងក្នុងមួយថ្ងៃ ជាមួយ​នឹង​អាហារបន្ថែមក្រៅទៀត។ 
Laura Smith និងគ្រួសារ
ស្រ្តីខាងលើនិយាយថា កូនប្រុសរបស់គាត់ទាំងពីរមិនដែលមានជំងឺផ្តាសាយ ឬត្រូវការលេបថ្នាំឡើយ នេះដោយសារ​តែជីវជាតិដែលមានក្នុងទឹកដោះរបស់គាត់។ ទោះបីជាមានការរិះគន់ពីមិត្តភក្តិរបស់នាងយ៉ាងណាក៏ដោយ ក៏ Laura និយាយថា គាត់សប្បាយចិត្តនឹងបន្តបំបៅដោះកូនប្រុសរបស់គាត់ទៀតរហូតដល់ពួកគេអាយុបាន ៨ឆ្នាំ។ 
Laura Smith និងកូនៗ
គាត់និយាយថា៖ “ប្រយោជន៍នៃប្រព័ន្ធភាពស៊ាំគឺធំធេងនាស់ Joel និង Bennett មិនដែលមានជំងឺផ្តាសាយ អំបៅ​អំបែក ឬត្រូវការលេបថ្នាមអ្វីទាំងអស់។ មនុស្សជាច្រើនមិនបានដឹងថាក្នុងទឹកដោះម្តាយមានវីតាមីន និងជីវជាតិ​ច្រើនប៉ុណ្ណាឡើយ។ ខ្ញុំគិតថា ដែនកំណត់ផ្ទាល់ខ្លួនរបស់ខ្ញុំគឺបំបៅដោះពួកគេអាយុត្រឹមតែ ៨ឆ្នាំទេ។ ប៉ុន្តែបើសិន​ជា​ពួកគេនៅតែមិនឈប់ទៀត ខ្ញុំក៏មិនមានហេតុផលក្នុងការបដិសេធន៍ដែរ”។ 
Laura Smith និងគ្រួសារ
ទោះបីជាយ៉ាងណាក៏ដោយ Laura ត្រូវបានគ្រូពេទ្យណែនាំឲ្យឈប់បំបៅដោះកូនតាំងពីកូនអាយុ ៦ខែមកម្លេះ ប៉ុន្តែគាត់យល់ថា Joel ឈានដល់វ័យដែលមិនទាន់អាចឈប់បៅនៅឡើយ។ Laura និយាយទៀតថា ម្តាយគាត់​បានបំបៅដោះគាត់ និងបងប្អូនរបស់គាត់រហូតដល់អាយុ ៤ ទៅ៥ឆ្នាំ។ ដូច្នេះការបន្តបំបៅដោះទៀតក៏មិនមែន​ជារឿង​ខុសដែរ។ ក្រៅពីបំបៅដោះកូន គាត់ក៏បានឲ្យកូនញ៉ាំដំឡូងជ្វាបន្ថែមទៀត។ មិនខ្វល់ថាគាត់នៅក្នុងសួនសត្វ ឬសួនច្បារទេ គាត់មានអារម្មណ៍អៀនខ្មាស់តិចតួចដែរក្នុងការបំបៅដោះ​កូនទាំងពីរ​នាក់។ ប៉ុន្តែគាត់បានបន្ថែមថា មិត្តភក្តិរបស់គាត់ខ្លះបាននិយាយមិនល្អចំពោះគាត់ដែរ៕ 
Laura Smith និងកូនៗ
Laura Smith និងកូនៗ