គិលានុបដ្ឋាយិកាម្នាក់ ស្លៀកពាក់ឈុតប៊ីគីនី មើលថែអ្នកជំងឺ-១៩ សឹងតែធ្វើឲ្យអ្នកជំងឺក្ដៅខ្លួនថែមមួយកម្រិតទៀត

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ០៨:៥២
រុស្ស៊ី៖ ថ្មីៗនេះ គិលានុបដ្ឋាយិកាម្នាក់ មិនបញ្ចេញអត្តសញ្ញាណ វ័យ២០ឆ្នាំ បានស្លៀកពាក់ឈុតប៊ីគីនីពីក្នុងឯកសណ្ឋានការពារវីរុស កំឡុងពេលមើលថែអ្នកជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យ Tula Regional Clinical Hospital ក្នុងទីក្រុង ទូឡា ប្រទេសរុស្ស៊ី។ហើយរូបភាពបង្ហាញពីរូបរាងដ៏សុិចសុីរបស់នាង ត្រូវបានថតឡើងដោយអ្នកជំងឺម្នាក់ និងយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ហើយអ្នកជំងឺម្នាក់នោះ ក៏បានបញ្ជាក់ដែរថា មិនមានអ្នកជំងឺណាម្នាក់ត្អូញត្អែរពីការស្លៀកពាក់របស់នាងឡើយ។យ៉ាងណាមិញ គិលានុបដ្ឋាយិការូបនោះ បានចេញមុខបកស្រាយថា ដំបូងឡើយ នាងស្លៀកខោខូវប៊យ តែដោយសារអាកាសធាតុក្ដៅខ្លាំងពេក ក៏ស្រាតចេញ និងស្លៀកតែឈុតប៊ីគីនី។ ហើយនាងមិនបានដឹងទេថា ឯកសណ្ឋានការពារវីរុសមានសភាពថ្លា អាចមើលធ្លុះដល់ខាងក្នុងឡើយ។បើទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរពេទ្យ បានដាក់ពិន័យគិលានុបដ្ឋាយិការូបនោះ ឲ្យផ្អាកពីការងារបណ្ដោះអាសន្ន​ ពីបទមិនគោរពទៅតាមលក្ខខណ្ឌលើការស្លៀកពាក់ផងដែរ។គួរឲ្យដឹងដែរថា គិតត្រឹមម៉ោង៨:៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភានេះ នៅប្រទេសរុស្ស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣០៨,៧០៥ករណី និងអ្នកស្លាប់ចំនួន ២,៩៧២ករណី។ ហើយចំណែកឯអ្នកជាសះស្បើយវិញ មានចំនួន ៨៥,៣៩២ករណី៕សូមទស្សនារូបភាពខាងក្រោម៖
គិលានុប្បដ្ឋាយិការូបនោះ
មន្ទីរពេទ្យTula Regional Clinical Hospital