ផ្លូវការ! Chelsea បានបន្តកុងត្រាថ្មី ចងជើងកីឡាករឆ្នើមរូបនេះ នៅកីឡដ្ឋាន Stamford Bridge រយៈពេល១ឆ្នាំទៀត

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ០៨:៥៤
បារាំង៖ ខ្សែប្រយុទ្ធ Olivier Giroud នឹងនៅរួមរស់ជាមួយ Chelsea រហូតដល់រដូវកាល ២០២០/២១ បន្ទាប់ពីជម្រើសជាតិបារាំងរូបនេះ បានចុះហត្ថលេខា បន្តកុងត្រាថ្មីរយៈពេល១ឆ្នាំទៀត។ជើងស៊ុតវ័យ៣៣ឆ្នាំ ធ្លាប់មានគម្រោងចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge តាំងពីទីផ្សារដោះដូរខែមករាមកម្ល៉េះ ខណៈក្លិបដែលអន្ទងចង់បានរូបគេរួមមាន Inter Milan និង Tottenham Hotspur។ យ៉ាងណាមិញ ដោយសារកង្វះកីឡាករនៅតំបន់ប្រយុទ្ធ ទើប Chelsea សម្រេចរក្សា ខ្សែប្រយុទ្ធដ៏មានបទពិសោធន៍រូបនេះនៅបន្តទៀត។
ខ្សែប្រយុទ្ធOlivier Giroud
Giroud បានដណ្ដើមកន្លែងរបស់គាត់មកវិញ នៅពេលខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham របួស។​ ទន្ទឹមនឹងនេះ គាត់បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ឲ្យ Chelsea នៅប៉ុន្មានប្រកួតចុងក្រោយ មុនពេលក្លិបផ្អាកសកម្មភាពប្រកួត ដោយសារបិវត្តិកូវីដ១៩។
កីឡាករ Tammy Abraham
ជាមួយគ្នានេះ Giroud ក៏បាននិយាយពីអារម្មណ៍របស់ខ្លួន ក្រោយទទួលបានកុងត្រាថ្មីពី Chelsea យ៉ាងដូច្នេះថា៖
ខ្សែប្រយុទ្ធ Olivier Giroud
គួររម្លឹកផងដែរថា Giroud បានចែកផ្លូវគ្នាជាមួយ Arsenal មកចូលរួមនឹង Chelsea កាលពីដើមឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ១៧លានអឺរ៉ូ។ យ៉ាងណាក៏ដោយ រយៈពេល២ឆ្នាំនៅភាគខាងលិចទីក្រុងឡុងដ៍ គេបង្ហាញខ្លួនបាន ៧៦ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១៣ដង។មិនត្រឹមតែប៉ុណ្ណោះ គេបានរួមចំណែកជួយក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិរុស្ស៊ីមួយនេះ ឈ្នះពានរង្វាន់ធំៗចំនួន២ រួមមានពាន Europa League និង FA Cup៕
ខ្សែប្រយុទ្ធ Olivier Giroud កាន់ពានEuropa League