ថាម៉េច! PSG ចង់ប្រជែង Zidane ក្នុងការនាំយក ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង ម្នាក់នេះ

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ០៩:២៦
អឺរ៉ុប៖ Real Madrid និង Paris Saint-Germain ធ្លាប់បានឯកភាពគ្នាច្រើនចំពោះការដោះដូរ នៅពេលកន្លងមក ហើយពេលនេះ ក្លិបយក្សនៅតំបន់អឺរ៉ុបទាំង២ មានការចាប់អារម្មណ៍ចង់បានទៅលើ ខ្សែប្រយុទ្ធឆ្នើមរបស់ Dortmund កីឡាករ Erling Braut Haaland ដូចគ្នា។
កីឡាករ Erling Braut Haaland
ក្លិបជើងឯកលីគកំពូលបារាំង មានគម្រោងក្នុងការចូលមកប្រជែងជាមួយ Real Madrid ដើម្បីនាំយកយុវជនកំពុងឡើងជើងខ្លាំង Haaland ទៅរួមក្រុមជាមួយ ដូចដែលពួកគេធ្លាប់បានយកឈ្នះកាលពីទិញ Kylian Mbappe ពី Monaco។
កីឡាករ Kylian Mbappe
ក្រោយផ្លាស់ពី Red Bull Salzburg មកចូលរួមជាមួយក្លិបជើងខ្លាំងនៅអាល្លឺម៉ង់ Haaland បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍។ ជាក់ស្ដែង គេរកបានគ្រាប់បាល់១៣គ្រាប់ ពីការបង្ហាញខ្លួនត្រឹម១២ប្រកួតប៉ុណ្ណោះឲ្យ Dortmund គិតចាប់ទាំងពីផ្លាស់មក ក្នុងទីផ្សារដោះដូរខែមករា។គួរបញ្ជាក់ផងដែរថា កិច្ចសន្យារបស់ កីឡាករ Erling Braut Haaland នៅកីឡដ្ឋាន Signal Iduna Park មានសុពលភាពរហូតដល់ រដូវក្ដៅ ឆ្នាំ២០២៤៕
កីឡាករ Erling Braut Haaland