អីយ៉ាស! Arsenal គ្រោងជះលុយយកខ្សែការពារលំដាប់ជួរមុខម្នាក់របស់ Dortmund

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ០៩:៤៧
អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា គ្រោងជះលុយ២៥លានផោន (ឬប្រមាណ ៣០លានដុល្លារ) ផ្ទេរយកខ្សែការពារកណ្ដាលរបស់ក្រុម Borussia Dortmund កីឡាករ Manuel Akanji។តាមរយៈប្រភពព័ត៌មានក្នុងប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta បានចាត់ទុក Akanji ជាគោលដៅអទិភាពរបស់លោក ក្នុងការនាំចូលមកពង្រឹងតំបន់ការពារ។
កីឡាករManuel Akanji
Arsenal បានបរាជ័យក្នុងការដាក់សំណើរផ្ទេរយករនាំងការពារសញ្ជាតិស្វីស ម្ដងរួចទៅហើយ កាលពីរដូវក្ដៅឆ្នាំមុន ហើយកាលពីទីផ្សារខែមករាកន្លងទៅ ក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍បានបើកកិច្ចចរចា ជាមួយនឹងកីឡាករវ័យ២៤ឆ្នាំរបស់​ Dortmund រូបនេះម្ដងទៀត។កាលនោះ មូលហេតុដែល Dortmund មិនព្រមលក់ Akanji ឲ្យ Arsenal គឺដោយសារតែ ពួកគេទើបបាត់បង់ខ្សែការពារ Abdou Diallo ទៅឲ្យក្រុម Paris Saint-Germain។
ខ្សែការពារAbdou Diallo
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែតអាល្លឺម៉ង់ FussballTransfers ក្លិបរហស្សនាមកាំភ្លើងធំ កំពុងត្រៀមលុយ២៥លានឲ្យ Dortmund ផ្លាស់យកម្ចាស់អាវលេខ១៦នៅរដូវក្ដៅខាងមុខ​ ក្រោយពីបានបើកកិច្ចចរចាជាមួយ Akanji តាំងពីខែមករាមក។គួរឲ្យដឹងដែរថា Akanji បានផ្លាស់ពីក្រុម Basel មករួមរស់ជាមួយ Dortmund កាលពីដើមឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ ២១,៥លានអឺរ៉ូ។ គិតមកទល់ពេលនេះ គេចូលលេងឲ្យក្លិបយក្សអាល្លឺម៉ង់សរុបបាន៧៦ប្រកួត ក្នុងនោះគេរួមចំណែកជួយក្រុមឈ្នះពាន German Super Cup បាន១ដង៕
កីឡាករ Manuel Akanji