ទីបំផុត ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនដល់ ៥លាននាក់ ខណៈអ្នកស្លាប់កើនឡើងរហូតដល់...

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១០:៣៥
បរទេស៖ ស្ថានភាពនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា ហាក់មិនទាន់ធូរស្រាលនៅឡើយទេ ប្រសិនបើយើងក្រឡេកទៅមើលប្រទេសលោកខាងលិចមួយចំនួន ដោយសព្វថ្ងៃ វីរុសនេះ បានរីករាលដាលស្ទើរទូទាំងពិភពលោក ហើយបានចម្លង និងសម្លាប់មនុស្សរាប់លាននាក់ទៀតផង។ជាក់ស្ដែង បើយោងទៅតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង១០:៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ខែឧសភា ឆ្នាំ២០២០នេះ ចំនួនឆ្លងសរុបនៅទូទាំងពិភពលោក បានកើនដល់ ៥,០៨៥,៥២១នាក់ ហើយក្នុងនោះ មនុស្សចំនួន ៣២៩,៧៣១នាក់បានស្លាប់ និង ២,០២១,៦៦៧នាក់ផ្សេងទៀតបានជាសះស្បើយវិញ។យ៉ាងណាមិញ បើតាមគេហទំព័រខាងលើ បានបង្ហាញទៀតថា វីរុសឆ្លងដ៏កាចសាហាវប្រចាំឆ្នាំ២០២០នេះ បានរីករាលដាលទៅលើប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ហើយក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត។ ម៉្យាងវិញទៀត ភាគច្រើននៃអ្នកស្លាប់ទាំងអស់ គឺសុទ្ធសឹងជាក្រុមមនុស្សមានវ័យចំណាស់ ចាប់ពី ៧៥ឆ្នាំឡើងទៅ៕សូមទស្សនារូបភាពខាងក្រោម៖
សកម្មភាពក្រុមអ្នកបញ្ចុះសព
សកម្មភាពក្រុមអ្នកបញ្ចុះសព
សកម្មភាពក្រុមអ្នកបញ្ចុះសព