ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung Add-WashTM ជាកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារដ៏ឆ្លាតវៃ!

ភ្នំពេញ៖ ការជ្រើសរើសម្លៀកបំពាក់មកពាក់លើខ្លួនប្រាណ គឺជារឿងសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃ តែអ្វីដែលកាន់តែពិសេស និងសំខាន់ជាងនេះទៅទៀតនោះគឺ ការជ្រើសរើសម៉ាស៊ីនបោកដែលអាចថែរក្សាសម្អាតសម្លៀកបំពាក់លោកអ្នកឱ្យនៅថ្មី ស្រស់ស្អាត និងមិនខូចសាច់ក្រណាត់ ព្រមទាំងសម្លាប់មេរោគបានទៀតផង។ថ្ងៃនេះយើងសូមណែនាំកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះ ដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា ថវិកា និងល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារដ៏ឆ្លាតវៃគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី។មិនថាសម្លៀកបំពាក់ប្រភេទណា ចំនួនតិច ឬច្រើនប៉ុណ្ណា ភ្លេចចង់បន្ថែមពេលណា បោកញឹកញាប់យ៉ាងណា ឬលោកអ្នកមមាញឹកយ៉ាងណាក៏លែងជាបញ្ហាទៀតហើយ។ ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី បំពាក់នូវមុខងារកាន់តែវៃឆ្លាត ងាយស្រួលប្រើ ជួយសន្សំសំចៃថាមពលបានយ៉ាងខ្ពស់បំផុតគ្មានគូប្រៀប។ចង់ដឹងណាស់ថា តើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មីនេះ មានភាពអស្ចារ្យកម្រិតណានោះ សូមមកមើលលក្ខណៈដ៏វៃឆ្លាតជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ សាមសុង ទាំងអស់គ្នា៖ * ទ្វារបន្ថែម (AddWash)លោកអ្នកអាចថែមបានគ្រប់ពេលវេលា ថែមសម្លៀកបំពាក់ដែលភ្លេច ឬក៏ថែមទឹកក្រអូប។
ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងSamsung AddWashTM
* បច្ចេកវិទ្យា Digital Inverterទោះជាបោកច្រើនដង ឬញឹកញាប់ប៉ុនណា ជាមួយនឹងបច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃថាមពលបានខ្ពស់បំផុតពិតមែន។ ដូច្នេះការដែលខ្លាចថាស៊ីថាមពលអគ្គិសនីច្រើននោះ លែងជាក្តីបារម្ភទៀតហើយ។* បញ្ជាម៉ាស៊ីនបោកតាមទូរស័ព្ទដៃ SmartThings, Q-rator កម្មវិធីនេះជួយឱ្យយើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលជាទីបំផុតដូចជា៖
- ជួយកំណត់ការបោកគក់ទៅតាមការចង់បានរបស់លោកអ្នក
- កំណត់ចំណាំមុខងារដែលលោកអ្នកតែងតែប្រើញឹកញាប់ជាងគេ
- បង្ហាញពេលវេលាដែលត្រូវលាងសម្អាតធុង និងតម្រង
- តាមដានថាមពលនៃការប្រើប្រាស់ជាដើមថា តើថ្ងៃនេះ សប្តាហ៍នេះ ឬខែនេះ លោកអ្នកប្រើប្រាស់អស់ថាមពលអគ្គិសនីចំនួនប៉ុន្មាន? ឡូយអស់ស្ទះម៉ង។
ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងSamsung AddWashTM
* បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយអាចជ្រាបចូលក្នុងសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុត ជួយកម្ចាត់ស្នាមប្រឡាក់បានល្អ ជាពិសេសមិនបន្សល់ទុកនូវកំណកសាប៊ូនៅលើសម្លៀកបំពាក់ និងមិនធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់របស់លោកអ្នករួញខ្ញីវខ្ញូវឡើយ។* បច្ចេកវិទ្យា Digital Inverterនេះជាបច្ចេកវិទ្យា សាមសុង ចុងក្រោយដែលជួយសន្សំសំចៃថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខានដោយមានការធានាជូនលើម៉ូទ័ររហូតដល់ 11 ឆ្នាំ។* បោកសម្អាតសម្លាប់មេរោគដោយប្រើចំហាយទឹកក្តៅ (Steam Cycles)នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលមាននៅលើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ប្រភេទបានរហូតដល់ 99.9%។
ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងSamsung AddWashTM
ចង់បានសុខភាពល្អ ចំណេញពេលវេលា ជីវិតកាន់តែស៊ីវីល័យ និងស្រឡាញ់ក្រុមគ្រួសារ សូមកុំភ្លេចជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ថ្មីឥឡូវនេះភ្លាមទៅ។បើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់បំផុតនោះថា តើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM នេះពិតជាទំនើបអស្ចារ្យប៉ុនណានោះ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕