លើកដំបូងរបស់លោក ម៉ុង ម៉ានិត ដែលបានគ្រងដំណែងជាគ្រូបង្វឹកក្នុងកម្មវិធីប្រកួតចម្រៀង! (មានវីដេអូ)

ភ្នំពេញ៖ លោក ម៉ុង ម៉ានិត គឺជាតារាចម្រៀង Original ដ៏មានកេរ្តិ៍ឈ្មោះ និងជាអ្នកនិពន្ធវ័យក្មេងដ៏មានប្រជាប្រិយភាព ដែលបានទទួលតំណែងជាគ្រូបង្វឹកក្នុងកម្មវិធីប្រកួតចម្រៀងថ្មីមួយ ដែលឈ្មោះថា «THE AMAZING VOICE» ដែលជាកម្មវិធីទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ ស្រាបៀរកម្រិតពិភពលោក GANZBERG
តារាចម្រៀងវ័យក្មេងលោកម៉ុង ម៉ានិត
គួរឲ្យកត់សម្គាល់ផងដែរថា លោក ម៉ុង ម៉ានិត បានប្រឡូកក្នុងឧស្សាហកម្មចម្រៀងតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ក្នុងនាមជាអ្នកនិពន្ធ និងជាតារាចម្រៀងផ្ទាល់តែម្ដង ហើយមហាជនទូទៅ ពិសេសយុវវ័យ ច្បាស់ជាបានស្គាល់រូបលោកដំបូងបង្អស់ តាមរយៈបទចម្រៀង «មាននាងក៏ធុញ គ្មាននាងក៏ធុញ»។ ១០ ឆ្នាំក្នុងវិស័យចម្រៀង នេះគឺជាលើកទី១ហើយសម្រាប់តារាចម្រៀងវ័យក្មេង ដែលពោរពេញដោយបទពិសោធន៍យ៉ាងចាស់ទុំរូបនេះ ដាច់ចិត្តព្រមទទួលយកមុខងារជាគ្រូបង្វឹកក្នុងកម្មវិធីប្រកួតចម្រៀង ហើយសម្រាប់តំណែងមួយនេះ អាចថាជាបទពិសោធន៍ជីវិតថ្មីមួយទៀតសម្រាប់លោក ដែលទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ ក្នុងការធ្វើជាស្ពានចម្លងសម្រាប់បេក្ខជនចូលរួមប្រកួតឆ្ពោះទៅកាន់ក្ដីស្រមៃក្លាយជាតារាចម្រៀងយ៉ាងពិតប្រាកដ។ថ្វីត្បិតតែនេះជាលើកដំបូងក្ដីសម្រាប់លោកក៏ពិតមែន ក៏ប៉ុន្តែតាមរយៈបទសម្ភាសន៍លោក ម៉ុង ម៉ានិត បានបង្ហាញពីគោលជំហរយ៉ាងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់ ពិសេសលោកពិតជាមានអារម្មណ៍រំភើប និងអន្ទះសាចង់ជួបមុខបេក្ខជនដែលមានសមត្ថភាពទាំងអស់នោះខ្លាំងណាស់ ដើម្បីមានឱកាសចែករំលែកនូវបទពិសោធន៍ក្នុងវិស័យចម្រៀងរបស់លោក ទៅកាន់អនាគតអ្នកចម្រៀងវ័យក្មេងរបស់កម្ពុជា ដែលទេពកោសល្យ និងចង់បានឱកាសបង្ហាញសមត្ថភាព និងរៀនសូត្រដុះខាត់សមត្ថភាពខ្លួនឲ្យកាន់មានភាពប្រសើរបន្ថែមទៀត។ចំពោះអ្នកដែលស្រឡាញ់ការច្រៀង និងមានបំណងចង់ក្លាយជាអ្នកចម្រៀង មិនគួរបណ្ដោយឲ្យឱកាសពិសេសមួយនេះកន្លងផុតទៅនោះទេ ហើយបើចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីនេះឲ្យកាន់តែច្បាស់ តោះស្ដាប់បទសម្ភាសន៍ផ្ទាល់របស់លោក ម៉ុង ម៉ានិត សូមទស្សនាវីដេអូបទសម្ភាសន៍ (Interview) ជាមួយលោក ម៉ានិត ដូចខាងក្រោមនេះ៖