ក្រុមហ៊ុន TADA ប្រកាសទទួលប្រាក់វិនិយោគទុនជាយុទ្ធសាស្រ្តបន្ថែម ពីធនាគារ Shinhan របស់ប្រទេសកូរ៉េខាងត្បូង!

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១០:៤៤
សឹង្ហបុរី៖ ក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (“MVL”) ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមហ៊ុន TADA សេវាកម្មកក់ការធ្វើដំណើរមិនកាត់កម្រៃជើងសារ ដំបូងបង្អស់នៅអាសុីអាគ្នេយ៍ ផ្អែកលើបច្ចេកវិទ្យា Blockchain បានប្រកាសថ្ងៃនេះ ចំពោះការទទួលប្រាក់វិនិយោគទុនបន្តពីការវិនិយោគ Series A លើកមុន ពីធនាគារពាណិជ្ជកម្ម​ Shinhan ដែលជាធនាគារមានទុនច្រើនជាងគេមួយ នៅប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Samkee Automotive ដែលជាក្រុមហ៊ុនឯកទេសខាងធ្វើពុម្ពគ្រឿងម៉ាសុីន លំដាប់ថ្នាក់អន្តរជាតិមួយ និងក្រុមហ៊ុន iloom ដែលជាម៉ាកគ្រឿងសង្ហារឹមក្នុងផ្ទះដ៏ល្បីល្បាញមួយ នៅប្រទេសកូរ៉េខាងត្បូង ក៏បានចូលរួមក្នុងការវិនិយោគទុនលើកនេះផងដែរ។  ការវិនិយោគទុនលើកនេះ នាំឲ្យ MVL ទទួលប្រាក់វិនិយោគសរុបជិត ១០លានដុល្លារ បើគិតតាំងពីការវិនិយោគ Series A លើកមុន។
ក្រុមហ៊ុន TADA
ហិរញ្ញប្បទានពីការវិនិយោគទុននេះ នឹងត្រូវបានប្រើដើម្បីបន្តពង្រីកទីផ្សារបច្ចុប្បន្នរបស់ MVL ក៏ដូចជាការអភិវឌ្ឍ ប្រព័ន្ធអេកូចល័ត ដែលបង្កើតទ្បើងនៅលើបច្ចេកវិទ្បា Blockchain របស់​ MVL។​ ការវិនិយោគនេះនឹងធ្វើឲ្យ MVL អាចមានលទ្ធភាពបង្កើនទុនពីការពង្រីកទីផ្សាររបស់កម្មវិធី TADA ដែលជាផលិតផលរបស់​​ MVL​។ ក្រុមហ៊ុនសង្ឃឹមថា ទាំងអ្នកបើកបរ និងអ្នកជិះ​អាចចូលរួមចំណែក ក្នុងការធ្វើដំណើរនាថ្ងៃអនាគតប្រកបដោយនិរន្តរភាព។ តាមការវិនិយោគទុននេះ ក្រុមហ៊ុនក៏អាចធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីនាំមកនូវផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិតលើបច្ចេកវិទ្យា Blockchain របស់ MVL
ក្រុមហ៊ុន TADA
លោក Kay Woo នាយក​ប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា៖អ្នកនាំពាក្យរបស់ធនាគារ Shinhan ក៏មានប្រសាសន៍ផងដែរថា៖សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់
ក្រុមហ៊ុន TADA
ក្រុមហ៊ុន TADA
ក្រុមហ៊ុន TADA
ក្រុមហ៊ុន TADA
ក្រុមហ៊ុន TADA
ក្រុមហ៊ុន TADA