ចុមយក្ស! Liverpool នឹងលក់កីឡាករ ៣ រូបនេះចេញ ដើម្បីប្រមូលប្រាក់ យកទៅទិញ Werner

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១០:៤៤
អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍មកថា​ មានភាគរយខ្ពស់ ក្នុងការលក់កីឡាករ៣រូបចេញ នៅទីផ្សារដោះដូររដូវក្ដៅលើកនេះ ដើម្បីយកប្រាក់ទៅបង្វែរទិញ ខ្សែប្រយុទ្ធឆ្នើមរបស់ RB Leizpig កីឡាករ Timo Werner។
កីឡាករ Timo Werner
ក្លិបជើងឯក Champions League រដូវកាលមុន នៅតែបន្តដាក់ការចង់បានទៅលើ Werner បើទោះបីជាមានបញ្ហាហរិញ្ញវត្ថុ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។ អ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp ធ្លាប់បានធ្វើការទាក់ទងផ្ទាល់ជាមួយសាមីកីឡាករ ហើយបើតាម The Athletic ការផ្ទេរអាចនឹងកើតឡើងបាន បើសិនជាហង្សក្រហម លក់ចេញកីឡាករ៣រូប។
កីឡាករ Timo Werner
ប្រភពដដែលបានបន្តឲ្យដឹងថា Liverpool សង្ឃឹមថានឹងអាចរកបានប្រាក់ចំនួន៣០លានផោន ពីការចាកចេញរបស់ Xherdan Shaqiri, Harry Wilson និង Marko Grujic។បច្ចុប្បន្ន Shaqiri កំពុងរួមរស់នៅកីឡដ្ឋាន Anfield ចំណែកឯ Wilson លេងនៅ Bournemouth និង Grujic លេងនៅ Hertha Berlin ក្រោមកិច្ចសន្យានៃការខ្ចីជើងទាំងពីរនាក់។
កីឡាករ Shaqiri, Wilson និង Grujic
គួរឲ្យដឹងដែរថា Werner ដែលជាគោលដៅរបស់ Chelsea និង Man UTD ដែរនោះ រកបាន២៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១២លើក ពីការចូលលេង៣៧ប្រកួត ក្នុងក្របខណ្ឌ Bundesliga នៅរដូវកាលនេះ៕
កីឡាករ Timo Werner