វាសនាមើលមិនឃើញ! តារាទាំងនេះ បែរជាមានជីវិត ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា ការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ជាអំពើមួយខុសច្បាប់ ហើយគ្រឿងញៀន ក៏អាចបង្ករជាផលប៉ះពាល់ខ្លាំង ទៅលើខ្លួនអ្នកដែលបានប្រើប្រាស់ផ្ទាល់។ ក្នុងនោះដែរ គ្រៀងញៀនក៏ជាផ្នែកមួយ ដែលខាងថ្នាក់ដឹងនាំ និង សមត្ថកិច្ច កំពុងធ្វើប្រត្តិបត្តិការណ៍បង្ក្រាបជន ដែលបានជួញដូរ និង ប្រើប្រាស់គ្រឿងញៀនក្នុងសង្គមខ្មែរផងដែរ។យ៉ាងណាមិញ ដោយសារតែគ្រឿងញៀន ទើបធ្វើឲ្យគ្រប់គ្នា មានរឿងអាស្រូវ និង ខូចកេរ្ដិ៍ឈ្មោះផងដែរ។ ជាក់ស្ដែង ក៏មានតារាយើង ៤រូប ដែលបានជាប់ឈ្មោះក្នុងការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ច ចាប់បាននៅនឹងកន្លែង ក៏បានបញ្ជូនទៅប៉ុស្ដិ៍ចាត់ការតាមផ្លូវច្បាប់ទៀតផង។បន្ទាប់ពីបានដឹង ថាតារាក្នុងដួងចិត្ត ដែលគ្រប់គ្នាធ្លាប់តែគាំទ្រកន្លងមក បែរជាងាកមកដើរលើផ្លូវខុសយ៉ាងដូច្នេះសោះ។ ដោយតារាទាំង ៤នាក់នោះមានដូចជា៖ ទី១៖ អតីតតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា ត្រូវបានខាងសមត្ថកិច្ច ចាប់បានពីបទពាក់ព័ន្ធគ្រឿងញៀន កាលពីប៉ុន្មានឆ្នាំមុននេះ។
អ្នកនាងអ៊ុំ គន្ធា
អ្នកនាងអ៊ុំ គន្ធា
ទី២៖ តារាចម្រៀង លោក ប៊ុត សីហា ម្ចាស់ពាន់ The Voice Cambodia ក៏ត្រូវបានសម្ថកិច្ច ចាប់ខ្លួនពីបទ ពាក់ព័ន្ធជាមួយគ្រឿងញៀន និងលេចឡើងនូវរឿងអាស្រូវជាច្រើន សឹងតែបាត់បង់ប្រជាប្រិយភាពទាំងស្រុងក្នុងការងារសិល្បៈ។
លោកប៊ុត សីហា
លោកប៊ុត សីហា
ទី៣៖ ឌីជេ ឡាយអិន ពិធីកររូបនេះក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធជាមួយគ្រឿងញៀន កាលពីប៉ុន្មានឆ្នាំមុននេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ក្រោយបាត់មុខពីសិល្បៈ។
ឌីជេ ឡាយអិន
ឌីជេ ឡាយអិន
ទី៤៖ អតីតតារាកំប្លែង នាងឃ្មឹប ត្រូវបានមនុស្សឃាត់ខ្លួន ពីបទជួញដូរ និង​ប្រើប្រាស់គ្រឿងញៀន នៅចំនុចបារ ចតុមុខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក រាជធានីភ្នំពេញ។
នាងឃ្មឹប
នាងឃ្មឹប