ហ្វេនៗលស់ព្រលឹង ពេលឃើញរូបភាព Jennifer Lopez ថតជាប់ស្រមោល...

បរទេស៖ បើទោះបីជា មានវ័យកាន់តែជ្រេក៏ដោយ តែកំពូលតារាចម្រៀងស្រី លំដាប់អន្តរជាតិ Jennifer Lopez នៅតែមានការគាំទ្រពីបណ្ដាហ្វេនៗជាច្រើន ទូទាំងពិភពលោក ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសព្វ ព្រមទាំងមានការបង្ហាញក្បាច់រាំ ដ៏ទាក់ទាញជូនដល់អ្នកទស្សនា ផងដែរ។ ដោយឡែក កាលពីពេល​ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ Jennifer Lopez ដោយនាង បានបង្ហោះរូបថតមួយសន្លឹក នៅកន្លែងហាត់ប្រាណ ក្នុងផ្ទះរបស់នាង ដែលបង្ហាញពីរាងស្លីមដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងវ័យ ៥១ ឆ្នាំ ប៉ុន្តែ រូបភាពនេះ បែរជាបានធ្វើឲ្យ ហ្វេនៗជាច្រើនដែលបានឃើញហើយ មានការភ័យស្លន់ស្លោទៅវិញ។នៅក្នុងរូបនោះដែរ អ្នកលេងបណ្ដាញសង្គម ជាច្រើន បានមើលឃើញថា  មានរូបបុរសម្នាក់ នៅពីក្រោយ Jennifer ដែលមើលទៅ ដូចជា កំពុងតែលាក់ខ្លួននៅពីក្រោយទ្វារមួយ ដោយគ្រាន់តែបង្ហាញឲ្យឃើញ ក្បាល ដែលនៅជិត ស្មារបស់នាង ជាពិសេសមុខមាត់របស់បុរសរូបនេះ ត្រូវបានបិទបាំង ដោយគ្រាន់តែបង្ហាញច្រមុះ និងភ្នែក ដែលធ្វើឱ្យហ្វេនៗជាច្រើន មានការចង់ដឹង យ៉ាងខ្លាំង។យ៉ាងណាមិញ បណ្ដាអ្នកគាំទ្រជាច្រើន បានព្យាយាមសាកសួរ ប៉ុន្តែ នៅតែមិនទាន់ដឹងថា បុរសម្នាក់នេះ ជាអ្នកណា ហើយអ្នកខ្លះទៀតក៏បានស្មានថា គ្រាន់តែជាគ្រូបង្វឹកផ្ទាល់ ឬជាអ្នកដែលមកហាត់ប្រាណជាមួយគ្នា តែប៉ុណ្ណោះ ៕ សូមទស្សនារូបភាពខាងក្រោម៖ 
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
រូបភាព ដែលមាន ស្រមោលមនុស្សប្រុសនៅពីក្រោយ Jennifer Lopez
រូបភាព ដែលមាន ស្រមោលមនុស្សប្រុសនៅពីក្រោយ Jennifer Lopez