ទ្រង់ទ្រាយធំ! ដើម្បីរកលុយទិញ Martinez ក្លិប Barca មានគម្រោងបញ្ចេញកីឡាករ ៧នាក់នៅរដូវក្ដៅខាងមុខ

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៣:២៩
អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំបញ្ចេញកីឡាករក្នុងក្រុមឈុតធំចំនួន៧នាក់ ដើម្បីប្រមែលប្រមូលថវិការផ្ទេរយកកីឡាករពីក្រុម Inter Milan និង ក្រុមសេះបង្កង់ Juventus ។បើយោងតាមរបាយការណ៍ កាលពីពេលថ្មីៗកន្លងទៅបានឲ្យដឹងថា ក្លិបយក្សតំបន់កាតាឡាន់ កំពុងអន្ទងចង់បានខ្សែប្រយុទ្ធដែលមានតម្លៃទិញផ្ដាច់កុងត្រាខ្ទង់ ១០០លាន គឺកីឡាករ Lautaro Martinez របស់ Inter និងកីឡាករឆ្នើម២រូបទៀតរបស់ Juventus គឺខ្សែបម្រើ Miralem Pjanic និងខ្សែការពារស្លាបស្ដាំ Mattia De Sciglio។
គោលដៅទាំង៣របស់​ Barca
យ៉ាងណាមិញ កំឡុងពេលក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុដោយសារកូវីដ១៩ ក្លិបជើងឯក La Liga ២៦សម័យ មានគម្រោងលក់កីឡាករចំនួន៧នាក់ ដើម្បីយកលុយទៅបង្វិលផ្ទេរយកគោលដៅទាំង៣រូបខាងលើ។ ជាក់ស្ដែងកាសែតអេស្ប៉ាញ Sport​ បានបញ្ជាក់ថា កីឡាករទាំង៧នោះ រួមមាន Ivan Rakitic, Arturo Vidal, Samuel Umtiti, Junior Firpo, Carles Alena, Rafinha និង Nelson Semedo៕
កីឡាករ Ivan Rakitic
កីឡាករ Arturo Vidal
កីឡាករ Samuel Umtiti
កីឡាករ Junior Firpo
កីឡាករ Carles Alena
កីឡាករ Rafinha
កីឡាករ Nelson Semedo