Idol ចាស់ទៅៗហើយ! នេះជាមុខមាត់ Mr Bean នាពេលបច្ចុប្បន្ន

បរទេស៖ តារាសម្តែង Rowan Atkinson គឺជាតារាសម្តែងដ៏ល្បីមួយរូប នៅក្នុងពិភពលោក ដែលមានទស្សនិកជនបានស្គាល់តាមរយៈ ភាពយន្តកំប្លែង ដែលមានចំណងជើងថា «Mr Bean»។ជាការពិតណាស់ តារាសម្តែងដ៏មានប្រជាប្រិយភាព និងជាអតីតនិស្សិតផ្នែកវិស្វកម្មអគ្គិសនីនិង អេឡិចត្រូនិករូបនេះ  បានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិត ដោយជោគជ័យ ផងដែរមុនពេលដែល រូបគេចាប់ផ្តើមល្បីឈ្មោះដូចសព្វថ្ងៃ។ដោយឡែក ពេលវេលាចេះកន្លងទៅមុខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយឆ្នាំទៅមួយឆ្នាំ បច្ចុប្បន្ននេះ តារាកំប្លែង Mr Bean កាន់តែមានវ័យចាស់ជរាទៅៗហើយ ដោយពេលនេះគាត់មានអាយុ៦៥ឆ្នាំហើយ បើគិតត្រឹមឆ្នាំនេះ ប៉ុន្តែបើនិយាយពីកាយសម្បទា និងកម្លាំងវិញគឺនៅស្វាហាប់ដដែល មិនចាញ់ក្មេងៗប៉ុន្មានឡើយ ដោយសារតែ គាត់តែងហាត់ប្រាណជាប្រចាំថ្ងៃជានិច្ច ដូច្នេះសុខភាពតារាជើងចាស់រូបនេះ នៅតែមានភាពរឹងមាំដដែល។ គួររម្លឹកដែរថា ភាពយន្តដែល តារារូបនេះ សម្តែងចុងក្រោយបង្អស់គឺមានចំណងជើងថា Johnny English Strikes Again ដែលបានបញ្ចាំងតាំងពីឆ្នាំ ២០១៨មកម្ល៉េះ៕សូមចូលមើលរូបភាពខាងក្រោម៖
Rowan Atkinson
Rowan Atkinson
Rowan Atkinson
Rowan Atkinson
Rowan Atkinson
Rowan Atkinson