១០រូប ក្មេងបំផុត ដែលបង្ហាញខ្លួនក្នុងលីគកំពូលអាល្លឺម៉ង់ ក្នុងនោះមានម្នាក់ទើបចូលលេងក្រោយបើកការប្រកួតឡើងវិញ

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៣:០៨
ពិតណាស់មនុស្សម្នាក់ៗមិនអាចមិនព្រមកើនអាយុបានឡើយ ព្រោះជាច្បាប់ធម្មជាតិរបស់សត្វលោក ។ តួយ៉ាងកីឡាករបាល់ទាត់គ្រប់រូប កើនអាយុរបស់ខ្លួនជារៀងរាល់ថ្ងៃ រៀងរាល់ខែ និងរៀងរាល់ឆ្នាំ ដោយមិនអាចជៀសវាងបាន។ ជារៀងរាល់រដូវកាលនីមួយៗ ប្រាកដណាស់ថា មានកីឡាករបាល់ទាត់ជាច្រើនរូប ទោះល្បី ឬមិនសូវល្បី តែងតែប្រកាសចូលនិវត្តន៍ ចំណែកឯយុវជនតាមបណ្តាក្លឹបបាល់ទាត់នីមួយៗបានចាប់ផ្តើមបង្ហាញវត្តមាន ឬអាចនិយាយបានថា មកបង្កព្យុះភ្លៀងក្នុងវិស័យបាល់ទាត់ជំនួសសិស្សច្បងដែលបានចាកចេញទៅ។
កីឡាករល្បីដែលបានចូលនិវត្តន៍
ទោះជាយ៉ាងណា ការបង្ហាញខ្លួនដំបូងក្នុងអាជីពកម្រិតកំពូល គឺជាក្តីស្រមៃរបស់កីឡាករយុវជនម្នាក់ៗ ខណៈកីឡាករយុវជនខ្លះមានវ័យទើប ១៦ឆ្នាំ ឬ ១៧ឆ្នាំប៉ុណ្ណោះ តែត្រូវបានក្លឹបជ្រើសរើសបញ្ជូលក្នុងក្រុមឈុតធំរបស់ខ្លួន។
កីឡាករយុវជនជំនាន់ក្រោយៗ
សូមលើកយកកីឡាករយុវជន ១០រូប ដែលវេបសាយកីឡាករដ៏ធំមួយ transfermarkt បានធ្វើការកត់ត្រាពីអាយុរបស់ពួកគេដែលបានបង្ហាញខ្លួនដំបូងក្នុងវ័យក្មេងបំផុតឱ្យក្លឹបរបស់ខ្លួនក្នុងលីគកំពូលអាល្លឺម៉ង់៖១០-កីឡាករ Julian Draxler បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Schalke 04 នៅអាយុ ១៧ឆ្នាំ ៣ខែ និង២៦ថ្ងៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១១ ក្នុងជំនួបចាញ់ក្លឹប Hamburger SV ដោយលទ្ធផល ០ ទល់នឹង ១។
កីឡាករ Julian Draxler បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Schalke 04
៩-កីឡាករ Maximilian Beier បង្ហាញខ្លួនដំបូងឱ្យក្លឹប TSG 1899 Hoffenheim នៅអាយុ ១៧ឆ្នាំ ៣ខែ និង២២ថ្ងៃ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជំនួបចាញ់ក្លឹប SC Freiburg ដោយលទ្ធផល ១ ទល់នឹង ០។
កីឡាករ Maximilian Beier បង្ហាញខ្លួនដំបូងឱ្យក្លឹប TSG 1899 Hoffenheim
៨-កីឡាករ Simon Asta បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Augsburg នៅអាយុ ១៧ឆ្នាំ ៣ខែ និង ១៧ ថ្ងៃ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ក្នុងជំនួបចាញ់ក្លឹប SC Freiburg ដោយលទ្ធផល ២ ទល់នឹង ០។
កីឡាករ Simon Asta បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Augsburg
៧-កីឡាករ Josha Vagnoman បង្ហាញខ្លួនដំបូងឱ្យក្លឹប Hamburger SV នៅអាយុ ១៧ឆ្នាំ ២ខែ និង២៧ថ្ងៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ក្នុងជំនួបចាញ់ក្លឹប Bayern Munich ដោយលទ្ធផល ៦ ទល់នឹង ០។
កីឡាករ Josha Vagnoman បង្ហាញខ្លួនដំបូងឱ្យក្លឹប Hamburger SV
៦-កីឡាករ Giovanni Reyna បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund នៅអាយុ ១៧ឆ្នាំ ២ខែ និង៥ថ្ងៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុងជំនួបឈ្នះក្លឹប FC Augsburg ដោយលទ្ធផល ៣ ទល់នឹង ៥។
កីឡាករ Giovanni Reyna បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund
៥-កីឡាករ Ibrahim Tanko បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund នៅអាយុ ១៧ឆ្នាំ ១ខែ និង៣០ថ្ងៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៤ ក្នុងជំនួបឈ្នះក្លឹប VfB Stuttgart ដោយលទ្ធផល ៥ ទល់នឹង ០។
កីឡាករ Ibrahim Tanko បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund
៤-កីឡាករ Jürgen Friedl បង្ហាញខ្លួនដំបូងឱ្យក្លឹប Eintracht Frankfurt នៅអាយុ ១៧ឆ្នាំ និង ២៦ថ្ងៃ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ ក្នុងជំនួបឈ្នះក្លឹប Hannover 96 ដោយលទ្ធផល ៥ ទល់នឹង ១។
កីឡាករ Jürgen Friedl បង្ហាញខ្លួនដំបូងឱ្យក្លឹប Eintracht Frankfurt
៣-កីឡាករ Florian Wirtz បង្ហាញខ្លួនដំបូងឱ្យក្លឹប Bayer 04 Leverkusen នៅអាយុ ១៧ឆ្នាំ និង១៥ថ្ងៃ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបឈ្នះក្លឹប SV Werder Bremen ដោយលទ្ធផល ១ ទល់នឹង ៤។ កីឡាកររូបនេះ ទើបតែបានបង្ហាញខ្លួ​ននាពេលថ្មីៗនេះ ក្រោយលីគកំពូលអាល្លឺម៉ង់បើកការប្រកួតឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
កីឡាករ Florian Wirtz បង្ហាញខ្លួនដំបូងឱ្យក្លឹប Bayer 04 Leverkusen
២-កីឡាករ Yann Aurel Bisseck បង្ហាញខ្លួនដំបូងឱ្យក្លឹប 1. FC Köln នៅអាយុ ១៦ឆ្នាំ ១១ខែ និង២៨ថ្ងៃ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងជំនួបចាញ់ក្លឹប Hertha BSC ដោយលទ្ធផល ០ ទល់នឹង ២។
កីឡាករ Yann Aurel Bisseck បង្ហាញខ្លួនដំបូងឱ្យក្លឹប 1. FC Köln
១-កីឡាករ Nuri Sahin បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund នៅអាយុ ១៦ឆ្នាំ ១១ខែ និង១ថ្ងៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០០៥ ក្នុងជំនួបស្មើក្លឹប SV Werder Bremen ដោយលទ្ធផល ២ ទល់នឹង ២៕
កីឡាករ Nuri Sahin បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund
កីឡាករក្មេងបំផុតក្នុងប្រវត្ថិសាស្ត្រលីគកំពូលអាល្លឺម៉ង់