ភ្ញាក់ផ្អើលខ្លាំង! ក្លិបបាល់ទាត់កូរ៉េទទួលរងការផាកពិន័យរាប់លានវ៉ុន ដោយសារប្រើប្រាស់តុក្កតាសិចជំនួសឱ្យអ្នកគាំទ្រ (មានវីដេអូ)

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៤:៤១
កូរ៉េខាងត្បូង៖ ក្លិប FC Seoul របស់ប្រទេសកូរ៉េខាងត្បូងត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១០០ លានវ៉ុន (៨១,០០០ ដុល្លារ) ពីបទប្រើតុក្កតាសិចដើម្បីបំពេញកៅអីនៅឯការប្រកួតដែលបិទទ្វារ ហើយមន្ត្រី K-League បាននិយាយថា ក្លិបបាល់ទាត់បានធ្វើឱ្យអ្នកគាំទ្រស្ត្រីអាម៉ាស់មុខយ៉ាងខ្លាំង។ អ្នកទស្សនាជាច្រើនត្រូវបានរារាំងក្នុងការចូលទស្សនា ដោយសារតែការឆ្លងជម្ងឺ COVID-១៩ ហើយក្លិប FC Seoul បានរងនូវការបណ្ដេញចេញបន្ទាប់ពីតុក្កតារាប់សិបនាក់ពាក់អាវយឺត ឬកាន់ផ្ទាំងខិត្ត ប័ណ្ណដែលមាននិមិត្តសញ្ញារបស់អ្នកលក់តុក្កតាសិចបានបង្ហាញខ្លួននៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។
ក្រុមតុក្កតាសិចនៅឯការប្រកួត
ឧប្បត្តិហេតុនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោក។ បន្ទាប់ពីពិនិត្យមើលករណីនេះ K-League បានទទួលយកការអះអាងរបស់ក្លិប FC Seoul ថាខ្លួនមិនបានដឹងថា Mannequins គឺជាតុក្កតាសិចទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធបាននិយាយថា“ ភាពចម្រូងចម្រាសលើឧប្បត្តិហេតុ“ តុក្កតាពិត” នេះបានធ្វើឱ្យអ្នកគាំទ្ររបស់ស្ត្រីអាម៉ាស់មុខ និងធ្វើឱ្យខូចខាតដល់សេចក្តីថ្លៃថ្នូររបស់លីគមួយនេះ។ ក្លិប FC Seoul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ដោយព្រមទទួលយកការផាកពិន័យធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត ៣៨ ឆ្នាំរបស់ខ្លួន។ ក្លិប FC Seoul បានទទួលយកការសម្រេចចិត្តនេះ ដោយបានសុំទោស និងសន្យាការពារមិនឱ្យមាន ការកើតឡើងម្តងទៀតឡើយ។
ក្រុមតុក្កតាសិចនៅឯការប្រកួត
របាយការណ៍និយាយថាអ្នកចែកចាយ Mannequins បានចូលទៅ K-league ដើម្បីផ្តល់ផលិត ផលរបស់ខ្លួនដើម្បីបំពេញកន្លែងទំនេរដោយឥតគិតថ្លៃ ហើយត្រូវបានណែនាំឱ្យក្លិប FC Seoul នេះតែម្ដង។ ក្រុមនេះបាននិយាយថា ខ្លួនបានស្នើសុំឱ្យប៉ូលីសស៊ើបអង្កេតលើអ្នកផ្តល់សេវានេះ។ រដូវកាលថ្មីរបស់លីគចាប់ផ្តើមដំណើរការដោយគ្មានអ្នកទស្សនានៅថ្ងៃទី ៨ ខែឧសភា បន្ទាប់ពីត្រូវបានពន្យារពេលអស់រយៈពេលជាងពីរខែដោយសារតែការរីករាលដាលនៃជំងែ COVID-១៩។ អ្នករិះគន់តាមអ៊ិនធឺណែតម្នាក់បាននិយាយថា“ ខ្ញុំឆ្ងល់ថា តើពួកគេទាំងនោះមានគំនិតដ៏ចម្លែកនេះយ៉ាងដូចម្តេច។ អ្នកគាំទ្រម្នាក់ទៀតបានបន្ថែមទៀតថា“ FC Seoul បានប្រែក្លាយពហុកីឡដ្ឋានរបស់ខ្លួនទៅជាតំបន់ដែលមាន X-rated៕សូមទស្សនាវីដេអូខាងក្រោម៖ប្រភព៖ Bangkok Post