ចាន់ កញ្ញា បង្ហាញពីមុខម្ហូបងាយៗ ឆ្ងាញ់ៗ សម្រាប់ចម្អិនជាមួយគ្នា ក្នុងពេលនៅផ្ទះនេះ! (មានវីដេអូ)

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៣:៣៨
ភ្នំពេញ៖ ការធ្វើម្ហូបនៅផ្ទះជារៀងរាល់ថ្ងៃ ពិតជាសំខាន់សម្រាប់គ្រប់ក្រុមគ្រួសារ ដែលធ្វើឲ្យទំនាក់ទំនងកាន់តែមានការស្និទ្ធស្នាល គ្រួសារមានសុភមង្គល និងសន្សំសំចៃថវិការថែមទៀតផង។ ប៉ុន្តែការជ្រើសរើសមុខម្ហូប និងគ្រឿងទេសថ្មីៗជារៀងរាល់ថ្ងៃ ពិតជាពិបាកមែនទែន ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ ការដើរទិញម្ហូបនៅផ្សារក្នុងរយៈពេលយួរ ឬទិញម្ហូបស្រាប់ គឺមិនមានសុវត្ថិភាពនោះឡើយ។ ថ្ងៃនេះ ចាន់ កញ្ញា អតីតបេក្ខនារី «Master Chef Khmer» បានមកបង្ហាញវិធីងាយៗ ក្នុងការធ្វើម្ហូបប្រចាំថ្ងៃមួយចំនួន ក្នុងកំឡុងពេលដែលយើងទាំងអស់គ្នាកំពុងនៅផ្ទះ។ តោះ! ចូលទៅមើលវីដេអូនៅខាងក្រោមទាំងអស់គ្នា ទៅលើមុខម្ហូបទាំង 3 មុខដ៏គួរឲ្យចង់ញ៉ាំ បង្ហាញដោយ ចាន់ កញ្ញាមុខម្ហូបទី 1៖ ស្ងោរជ្រក់មាន់
ស្ងោរជ្រក់មាន់
មុខម្ហូបទី 2៖ ស្ងោរស្ពៃក្រញាញ់សាច់ជ្រូក
ស្ងោរស្ពៃក្រញាញ់សាច់ជ្រូក
មុខម្ហូបទី 3៖ ចំលកជ្រូកប្រឡាក់អំបិលម្ទេស
ចំលកជ្រូកប្រឡាក់អំបិលម្ទេស
មើលទៅពិតជាទំនងមែនទែន! តោះចាំអីទៀត សាកល្បងធ្វើឲ្យអ្នកផ្ទះញ៉ាំទាំងអស់គ្នា៕