Bella Ranee​ តូចចិត្ត​នឹង​ខ្លួន​ឯង ព្រោះ​មិនអាច​ធ្វើ​រឿង​នេះ​បាន​ដូច​ Yaya​

ថៃ៖ តារាសម្ដែងស្រីដ៏ល្បីប្រចាំប្រទេសថៃ Bella Ranee ត្រូវបានទស្សនិកជនស្គាល់ថា ជាតារាស្រីមួយរូប​ដែល​ទទួលបានគាំទ្រយ៉ាងខ្លាំង ទាំងលើសមត្ថភាពសម្ដែង ក៏ដូចជារូបសម្បត្តិដ៏ស្រស់សោភា។ រាល់រឿងភាគរបស់នាងដែលបានចាក់កញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ សុទ្ធសឹងតែទទួលបានការ​គាំទ្រ​យ៉ាង​ច្រើនលើសលុប ពីសំណាក់ទស្សនិកជន។កាលពីពេលថ្មីៗនេះ Bella បានបង្ហោះរូបភាពពីរសន្លឹកនៅលើ Story Instagram របស់ខ្លួន ជារូបភាព​ដែល​នាងកំពុងអង្គុយជូតស្លឹកឈើមួយដើម ដែលនាងដាំលម្អផ្ទះ។ អ្វីដែលគួរឲ្យកត់សម្គាល់ នាងបាន​បង្ហោះ​រូបភាព​នោះអមជាមួយសារខ្លីមួយថា៖ "ហេតុអ្វីទើបបានជាជូតស្លឹកឈើ មិនឃើញស្អាតដូច Yaya អញ្ចឹង?" គួរបញ្ជាក់ផងដែរថា Yaya ធ្លាប់បានបង្ហោះរូបថតឈរជូតស្លឹកឈើបែបនេះម្ដងរួចទៅហើយ និងបានទទួលការ​កោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ចំណែកឯរូបថតរបស់ Bella អង្គុយជូតស្លឹកឈើនេះ ក៏រំលេចឲ្យ​ឃើញពីរូប​សម្រស់ដ៏ស្រស់សោភារបស់នាងដូចគ្នា តែមិនដឹងហេតុអ្វី ទើបបានជាសាមីខ្លួនបង្ហោះសារ​បែបនេះ​ទៅវិញ៕សូមទស្សនារូបភាពខាងក្រោម៖
Bella Ranee
Yaya Urassayas
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee