​ទឹកក្រូចឆ្មារមាន​គុណសម្បត្តិច្រើន​ជួយសម្អាត និងថែក្រចកដៃ​!

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៣:៥៣
គ្នា​យើង​ប្រាកដ​ជា​ដឹងថា ​​ទឹក​ក្រូច​ឆ្មារ ប្រៀប​ដូច​ជា​របស់​ពិសេស​នៅ​ក្នុង​ផ្ទះ​បាយ ងាយ​រក​ និង​មាន​ប្រយោជន៍​ច្រើន មិន​ថា​សម្រាប់​សុខភាព និង​​​ប្រើ​ក្នុង​ការ​ថែ​ទាំ​សម្រស់​។ តាម​រយៈ​ អ្នក​ជំនាញ​ថែ​ទាំ​ក្រចក​នៅ​សហរដ្ឋអាមេរិក​ គឺ​លោក​ស្រី Jemma Williams បាន​បង្ហាញ​ពី​ គុណ​សម្បត្តិ​​នៃ​ទឹក​ក្រូច​ឆ្មារ ដូច​ខាង​ក្រោម​នេះ៖ក្រូចឆ្មារមាន​តម្លៃ​​​ថោក​ ហើយ​ជា​របស់​ធម្មជាតិ​ ​ងាយ​ស្រួល​រក​ និង​ពុំ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ខ្លាំង​ៗ ដែល​អាច​​បង្ក​ឱ្យ​ក្រចក​យើង​ខូច​​ ងាយ​បាក់ និង​មិន​ងាយ​លូត​លាស់​ឡើង​វិញ ដូច​​ផលិត​ផល​​ថែ​ក្រចក​ផ្សំ​ពី​ធាតុ​គីមីផ្សេងឡើយ​។ម្យ៉ាងទៀតក្រូចឆ្មារ​មាន​ផ្ទុក​​​វីតាមីន C សារធាតុ​​ប្រូតេអ៊ីន​ផ្សេង​ៗ និង​ប៉ូតាស្យូម ដែល​​អំណោយ​ផល​ដល់​​ការ​រក្សា​សំណើម និង​ជួយ​ឱ្យ​ក្រចក​យើង​​ស្អាត តាម​បែប​ធម្មជាតិ​។ ជាងនេះទៅទៀត​ ទឹក​ក្រូច​ឆ្មារ​ មាន​សារធាតុ​ពី​ធម្មជាតិ ដែល​ប្រឆាំង​​ពពួក​បាក់តេរី និង​ផ្សិត អាច​សម្លាប់​មេរោគ ដែល​នៅ​តោង​ជាប់​ម្រាម​ដៃ ឬ​គល់​​ក្រ​ចក​ដៃបាន​។ ក្រៅពីនេះ​ជាតិ​អាស៊ីត​​នៅ​ក្នុង​ក្រូច​ឆ្មារ ជា​សមាស​ធាតុ​ពិសេស​ដែល​ អាច​សម្អាត និង​ជម្រះ​ស្នាម​ជាំ ខូច​ផ្សេង​ៗ ពី​ក្រចក​ដៃផង​ដែរវ​។ដោយ​ឡែក សម្រាប់​ការ​ធ្វើ​ទឹក​ក្រូច​ឆ្មារ​សម្រាប់​ថែ​ក្រច​ក​ដៃ​នោះ អ្នក​ជំនាញ​ខាង​លើ បាន​​​បង្ហាញ​ដោយ​ការ​ប្រើ​ទឹក​ក្រូច​ឆ្មារ​បរិមាណ ៤​ស្លាប​ព្រា​បាយ លាយ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ឌ​ៗ ១​ស្លាប​ព្រា (បរិមាណ​នេះ សម្រាប់​​​ដៃ​​ម្ខាង) ចូល​ក្នុង​ចាន រួច​យើង​​អាច​ត្រាំ​ក្រចក​ ក្នុង​រយៈ​ពេល​ ១០​នាទី រួច​ជូត​សម្អាត ។ បន្ទាប់​​មក​យើង​​អាច​លាយ ប្រើ​ទៅ​លើ​​ដៃ​ម្ខាង​ទៀត ជា​ការ​ស្រេច​។ចំណាំ​៖ សម្រាប់​វិធី​នេះ យើងអាច​អនុវត្ត​​២​ដង ក្នុង​១​សប្តាហ៍ ដើម្បី​ទទួល​បាន​ប្រសិទ្ធិភាព​។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet