មិនមែនស្អាតលំៗទេ! ទោះត្រូវគេលួចថតស្ទាយ៍អត់ដឹងខ្លួន ក៏ Angela Baby នៅតែលេចធ្លោ

ចិន៖ អាចនិយាយបានថា កែវភ្នែកអ្នកដំណើរឆ្លងកាត់ គឺជាអ្វីដែលតារាភ័យខ្លាច នៅពេលពួកគេបង្ហាញខ្លួននៅសាធារណៈ ព្រោះនៅក្នុងរូបថតពួកគេ ដែលបានថតនោះ នឹងមិនត្រូវបានកែសម្រួល ឬកែច្នៃដូចរូបថតនៅក្នុង studio ឬ ទស្សនាវដ្តី ដែលតារាស្រីល្បីៗជាច្រើន ខ្លាចបំផុត។យ៉ាងណាមិញថ្មីៗនេះ Angela baby បានបង្ហាញថាវា មិនមែនជាការពិតទាំងស្រុងនោះទេ ព្រោះសម្រស់នៃ អ្នកម្តាយរូបនេះ បានទាក់ទាញមហាជន មិនស្ទើរជាមួយសម្រស់ដែលស្រស់ស្អាត នៅក្រៅឆាកគឺ មិនខុសគ្នាអ្វីឡើយ ជាមួយនឹង។អ្វីដែលពិសេសនោះ តារាស្រី​ក្នុងវ័យ៣១ឆ្នាំរូបនេះ ទើបតែបានចូលរួមក្នុងសកម្មភាពដំបូងរបស់នាង ដែលគេបានសង្កេតថា ការវិលត្រឡប់មកកាន់សិល្បៈវិញ បន្ទាប់ពីចំណាយពេលនៅផ្ទះរយៈពេលជាយូរ ដែលដើរតួជា ភរិយា​និង អ្នកម្តាយដ៏ល្អ។ក្នុងនោះផងដែរ Angela baby ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានបង្ហាញមុខ​ អ្វីដែលមិននឹកស្មានដល់គឺ ស្ថិតនៅក្រោមកែវភ្នែករបស់មនុស្សដើរតាមផ្លូវ បានទាក់ទាញ ជាមួយនឹងសម្រស់របស់ភរិយារបស់ Huang Xiaoming នៅតែល្អឥតខ្ចោះ។ នាងត្រូវបានគេកោតសរសើរ ថានៅតែវ័យក្មេង និងស្វាហាប់ជាមួយនឹងខោខូវប៊យខ្លីរបស់នាង។គួរបញ្ជាក់ផងដែរថា អ្នកគាំទ្របានផ្តល់ការសរសើររាប់មិនអស់ដល់ សម្រស់នៅតែស្រស់ស្អាត ព្រោះថ្វីបីនាង ជានារីដេលមានកូន​ហើយក្តី តែរូបរាង​របស់នាង នៅតែស្រស់ស្អាត មិនចាញ់អ្នកនៅក្រមុំផង។លើសពីនេះទៅទៀត តារាស្រីរូបនេះ មើលទៅដូចជាក្មេងស្រី ដែលទើបតែមានអាយុ ២០ឆ្នាំ ដោយសារតែរាងកាយដ៏សែនក្មេង ជាពិសេសគឺ ជើងស្ដើងស្រលូន កាន់តែទាក់ទាញមហាជនមិនស្ទើរ៕សូមទស្សនារូបខាងក្រោម៖ 
Angela baby
Angela baby
Angela baby
Angela baby
Angela baby