អីយ៉ាស! ស្ងាត់ៗ Arsenal ត្រៀមរៀបចំខ្លួន ប្រជែង Barcelona ទិញយកខ្សែការពារម្នាក់

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៤:០៧
អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានរាយការន៍មកថា ចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពាររបស់ Toulouse កីឡាករ Ibrahim Sangare។ ខណៈ ក្លិបអ្នកមានបុណ្យ Barcelona ក៏ជាបេក្ខភាពមួយដែលចង់បានមកលើរនាំងការពារដែលចូលលេងក្នុងក្របខណ្ឌ Ligue 1 បាន២៥ប្រកួត ម្នាក់នេះដូចគ្នា។
កីឡាករ Ibrahim Sangare
រដូវកាល ២០១៩-២០ ក្របខណ្ឌ Ligue 1 ត្រូវបានបិទបញ្ចាប់មុនពេលកំណត់ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលអាចនឹងធ្វើឲ្យ Toulouse បាត់បងកីឡាករសំខាន់ៗមួយចំនួន នៅកំឡុងទីផ្សារដោះដូរ រដូវក្ដៅលើកនេះ។បើតាម Football Iondon ក្រុមរបស់លោក Mikel Arteta ចាប់ចិត្តចង់បានទៅលើ កីឡាករជម្រើសជាតិកូតឌីវ័រ នៅពេលដែលទីផ្សារ ដោះដូរបើកទ្វារ នាពេលខាងមុខ។
កីឡាករ Ibrahim Sangare (អាវស្វាយ)
កិច្ចសន្យារបស់ Sangare ជាមួយ Toulouse នឹងផុតកំណត់ នៅរដូវក្ដៅឆ្នាំក្រោយ ចំណែកឯតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេវិញ គឺប្រមាណជា​ ១១លានអឺរ៉ូ។ គួរឲ្យដឹងដែរថា ក្រៅពី Arsenal និង Barcelona នៅមានក្លិប២ទៀត ក្នុងក្របខណ្ឌ Premier League ដែលចាប់អារម្មណ៍មកលើ ខ្សែការពារវ័យ២២ឆ្នាំ Sangare គឺ Everton និង Newcastle United៕
កីឡាករ Ibrahim Sangare