មន្ត្រីទីក្រុងមួយនៅរដ្ឋកាលីហ្វ័រញ៉ា បោះជំរុំសម្រាប់ជនអនាថា កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៤:២៤
អាមេរិក៖ នៅសប្ដាហ៍នេះ មន្ត្រីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានបង្កើតជំរុំលើកដំបូង ដែលមានឈ្មោះថា «ភូមិស្នាក់សុវត្ថិភាព» សម្រាប់ផ្ដល់ជូនជនអនាថាចំនួន៥០នាក់ ដែលគ្មានផ្ទះសម្បែងស្នាក់នៅ កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត។ហើយការបោះជំរុំនេះ មានទីតាំងស្ថិតនៅចំណតរថយន្ដ McDonald ដែលមានទីធ្លាយ៉ាងធំទូលាយក្បែរសាលាក្រុង និងត្រូវបានរៀបចំឡើង បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនត្អូញត្អែរពីជនអនាថាស្នាក់លើចិញ្ចើមផ្លូវគ្មានសណ្ដាប់ធ្នាប់ ទាំងបាំងផ្លូវដើរ។យ៉ាងណាមិញ រាល់ជនអនាថា ដែលមានបំណងចង់ស្នាក់នៅក្នុងជំរុំត្រូវចុះឈ្មោះជាមុនសិន ហើយពួកគេអាចចូល ឬចាកចេញជារៀងរាល់ពេល តាមចិត្តចង់។ទន្ទឹមនឹងនេះដែរ ទីតាំងជាច្រើននៅតំបន់ Tenderloin និងទីតាំងផ្សេងទៀតក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏កំពុងស្ថិតនៅក្រោមការពិចារណាក្នុងការរៀបចំ ភូមិស្នាក់សុវត្ថិភាពផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា