ផ្លូវការ! Man UTD បានបន្តកុងត្រាថ្មីឲ្យខ្សែការពារវ័យក្មេងម្នាក់នេះ រយៈពេល១ឆ្នាំទៀត ក្រោយជាពីជំងឺមហារីក

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៤:៤៣
អង់គ្លេស៖ ខ្សែការពារកណ្ដាលវ័យក្មេងកីឡាករ Max Taylor បានចុះហត្ថលេខា បន្តកុងត្រាថ្មីរយៈពេល១ឆ្នាំទៀត ជាមួយក្លិបបិសាចក្រហម Manchester United ។រនាំងការពារវ័យ២០ឆ្នាំរូបនេះ បានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកពងស្វាស ក្នុងឆ្នាំ២០១៨ ប៉ុន្តែក្រោយសម្រាកព្យាបាលអស់រយៈពេល១១ខែ Taylor បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញបាន កាលពីខែកញ្ញាឆ្នាំ២០១៩ កន្លងទៅ ។
កីឡាករMax Taylor
មិនត្រឹមតែប៉ុណ្ណោះ អ្នកចាត់ការទូទៅក្រុម Man UTD លោក Ole Gunnar Solskjaer បានដាក់ឈ្មោះ Taylor ឲ្យទៅប្រកួតទល់នឹងក្រុម Astana ក្នុងជំនួបប្រចាំពានរង្វាន់ Europa League កាលពីវិច្ឆិកាថែមទៀតផង។ ខណៈកាលពីទីផ្សារដោះដូរខែមករា ក្លិបបានសម្រេចបញ្ចូនរនាំងការពារសញ្ជាតិអង់គ្លេស ឲ្យទៅអភិវឌ្ឍន៍សមត្ថភាពបន្ថែមជាមួយក្រុម Stalybridge Celtic ក្នុងកិច្ចសន្យាខ្ចីជើង។
កីឡាករ Max Taylor
ពាក់ព័ន្ធទៅនឹងការបន្តកុងត្រាថ្មីឲ្យ​ Taylor លោក Solskjaer បាននិយាយយ៉ាងដូច្នេះថា៖
លោក Solskjaer
គ្រូបង្វឹកសញ្ជាតិន័រវែសបានបន្ថែមទៀតថា៖
កីឡាករ Max Taylor
គួរបញ្ជាក់ផងដែរថា Taylor នឹងបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយ ក្រុម Celtic ត្រឡប់មកលេងឲ្យក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់​ Man UTD វិញ នៅដំណាច់ខែឧសភា៕