អបអរសាទរ! អាម៉ូនីត​ ​អាយុកា​ល​​១៣៦-១៩០​លាន​ឆ្នាំ​ ត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៤:៤៦
មណ្ឌលគិរី៖ ថ្មីៗនេះ អាម៉ូនីត​ ត្រូវបានគេរក​ឃើញ​នៅភ្នំ​ពីរ ដែលស្ថិតនៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្រុក​កោះ​ញែក ខេត្ត​ម​ណ្ឌល​គិរី​ មាន​ចំងាយ​ប្រមាណ​៥គីឡូ​ម៉ែត្រ​ពី​ទន្លេស្រែពក​។ជាការពិតណាស់ ពពួក​អាម៉ូនីត សត្វ​សមុទ្រ​​ស្ថិត​ក្នុង​ថ្នាក់​ Ammonoidie ​មាន​លក្ខណៈ​ប្រហែល​ខ្យង និងព​ពួក​ម៉ឹក អាម៉ូនីត​នេះអាច​​មាន​អាយុកា​ល​ នៅ​ក្នុង​ស័ក​ទី​២​ Mesozoicក្នុង​សម័យ​កាល​​​ ជូរ៉ា​ស៊ីក​ Jurassic ពោលគឺសម័យកាលដាយណូរស័រនៅមានជីវិតនៅឡើយ ដែល​មាន​អាយុ​ចន្លោះ​១៣៦-១៩០​លាន​ឆ្នាំ​។  គួរបញ្ចាក់ដែរថា សត្វ​ទាំង​ឡាយ​នោះ​អាចស្ថិត​នៅ​ក្រោម​ដី​ ក្រោយ​មក​មាន​ការ​ដោល​ឡើង​ នៃ​សំបក​ផែន​ដី​ទើ​ប​លេចចេញ​មកខាងលើ​​​។​ នេះអាច​​បញ្ជាក់​ថា​ទីតាំង​នេះធ្លាប់​​ជា​សមុទ្រចាស់​​ផងដែរ៕សូមចូលមើលរូបភាពខាងក្រោម៖ប្រភព៖ Ministry Of Environment 
អាម៉ូនីត
អាម៉ូនីត
អាម៉ូនីត
អាម៉ូនីត
ក្រុមការងារអ្ន​ករុករក
រូបតំណាងនៃសត្វអាម៉ូនីត
រូបតំណាងនៃសត្វអាម៉ូនីត