ខណៈគង់ សុជាតិ គិតថាប្តីខ្លួន ក្បត់ចិត្ត បែរជា ជា វិបុលបង្ហោះថា....

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន ទៅលើដំណឹងបែកធ្លាយ រឿងរ៉ាវស្នេហា រវាង ពិធីករ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ កំពុងមានអ្នកទីបី ចង់ចូលមកជ្រៀតជ្រែត ជីវិតប្ដីប្រពន្ធ ដ៏មានសុភមង្គលមួយនេះ ដែលរឿងនេះបានធ្វើឲ្យភរិយាលោក មានការអស់ទ្រាំ និង បានតបឆ្លើយឆ្លងឌឺដងផ្លែផ្កា ឲ្យជនទីបីនោះ យ៉ាងចាស់ដៃ បើទោះបីជាមិនបានបង្ហាញអត្តសញ្ញាណស្រីម្នាក់នោះក៏ដោយ។ទន្ទឹមនឹងនេះដែរ ទោះបី ជាមានរឿងរ៉ាងយ៉ាងនេះក្ដី ប៉ុន្តែគេឃើញថា លោក ជា វិបុល ហាក់មិនខ្វាយខ្វល់នឹងរឿងរ៉ាវអស់ទាំងនោះទេ ពោលគឺលោកកាន់តែស្រលាញ់ និងមើលថែប្រពន្ធកាន់តែផ្អែមល្ហែមជាងមុន ព្រមទាំង បង្ហោះរូបភាពស្វីតៗ អមនឹងសារដ៏មានអត្ថន័យខ្លីៗ នៅលើគណនី Instagram របស់លោកថា៖  គួរបញ្ជាក់ផងដែរថា ចាប់តាំងពី រៀបអាពាហ៍ពិពាហ៍សាងជីវិតគ្រួសាររួមគ្នាយូរច្រើនឆ្នាំកន្លងទៅក៏ពិតមែន ប៉ុន្តែ ពិធីករពិធីការនី មួយគូនេះ តែងតែ ល្អូកល្អើននឹងគ្នា មិនដែលមានបញ្ហាអ្វីនឹងគ្នាឡើយ ដោយតែងតែបង្ហាញសេចក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ឲ្យបណ្ដាអ្នកគាំទ្រ ច្រណែនជាញឹកញាប់ផងដែរ៕ទស្សនារូបភាពខាងក្រោម៖
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ