អូនប្រែហើយ! មិននឹកស្មានថា កំឡុងពេលពរពោះកូនផ្ទៃ មុខមាត់ Gigi Hadid ប្រែខ្លាំងបែបនេះសោះ

បរទេស៖ មិនយូរ​មិនឆាប់នោះទេ តារាម៉ូដែល Gigi Hadid នឹងក្លាយជាម្ដាយរបស់គេ នាពេលអនាគត ហើយរឿងនេះដែរបានក្លាយជា ប្រធានបទក្តៅគគុកក្នុងរង្វង់សិល្បៈហូលីវូដ ដោយបច្ចុប្បន្ន នាងមានផ្ទៃពោះប្រហែល ៦ ខែហើយ។ជាមួយគ្នានេះ ស្របពេលសម្ងំខ្លួនក្នុងផ្ទះ សង្សាររបស់ Zayn Malik មួយរូបនេះតែងតែ live វីដេអូ នៅលើបណ្តាញសង្គម ដើម្បីចែករំលែកការរស់នៅប្រចាំថ្ងៃ របស់នាងជាពិសេសនោះ ធ្វើម្ហូបឆ្ងាញ់ៗ និងកំសាន្តផងដែរ។អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្នុងអំឡុងពេលនាង ពរពោះបាន ៦ ខែ តារាម៉ូដែលរូបនេះ​ ក៏ចាប់ផ្តើមឡើងទម្ងន់ខ្លាំងដែរ។ ថ្មីៗនេះ នៅក្នុងការlive ក្នុង Instagram ជាមួយអ្នកគាំទ្រនាងបាន ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅពេលបង្ហាញមុខមាត់ទទេ អំឡុងពេលឡើងទម្ងន់។ ក្នុងនោះផងដែរ សម្រស់របស់នាងចាប់ផ្តើមបាក់ឆោម ក្លាយទៅជាស្រអាប់ ច្រមុះហើមធំ អ្វីដែលពិសេសនោះ សាច់មុខស្បែកលេចចេញនូវភ្លីស្នាមជ្រីវជ្រួញ ឃើញយ៉ាងឆ្បាស់ ប្រហែលនេះគឺជាការផ្លាស់ប្តូរទូទៅ នៅក្នុងពេលស្រ្ដីរាល់គ្នាមានផ្ទៃពោះ៕សូមទស្សនារូបខាងក្រោម៖
Gigi Hadid
Gigi Hadid
Gigi Hadid សម្រស់របស់នាងត្រូវបានប្តូរពេលមានទម្ងន់
Gigi Hadid សម្រស់របស់នាងត្រូវបានប្តូរពេលមានទម្ងន់
Gigi Hadid សម្រស់របស់នាងត្រូវបានប្តូរពេលមានទម្ងន់
Gigi Hadid ពេល make up