ថ្ងៃនេះរុស្ស៊ីបន្ត​រកឃើញមនុស្សជាង ៨ពាន់នាក់ ឆ្លងជំងឺកូវីដ១៩ ដែលចំនួនសរុបកើនឡើងដល់ជាង ៣១ម៉ឺននាក់

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៥:៣៣
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន​ The Moscow Times បានរាយការណ៍នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ​​ប្រទេសរុស្ស៊ី​​​បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨,៨៤៩នាក់  ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុប​កើន​ឡើងដល់ ៣១៧,៥៥៤នាក់។​ប្រភពដដែលបាន​ឱ្យដឹងទៀតថា ​​ត្រឹមរយៈពេល ២៤ម៉ោង មានមនុស្ស​ ១២៧នាក់ បានស្លាប់បាត់បង់ជីវិត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៣,០៩៩នាក់។ ដោយឡែក ចំនួនអ្នក​ជាសះស្បើយពីជំងឺ​ គឺបានកើន​ដល់ ៩២,៦៨១​ នាក់។គួរឱ្យដឹងផងដែរថា ប្រទេសរុស្ស៊ីមានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ទាបបំផុត បើធៀបទៅនឹងប្រទេសដែលរងគ្រោះខ្លាំងដ៏ទៃទៀត ដូចជា សហរដ្ឋអាមេរិក អេស្ប៉ាញ ប្រេស៊ីល និងអ៊ីតាលី។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានក្រុមអ្នករិះគន់ជាច្រើន ​បានសង្ស័យអំពីអត្រាអ្នកស្លាប់តិចនៅក្នុងប្រទេស ហើយពួកគេចោទប្រកាន់ទៅលើអាជ្ញាធរ ថា​កំពុងលាក់បាំងនូវចំនួនអ្នក​ស្លាប់​ពិតប្រាកដ​៕
រថយន្តជាច្រើនគ្រឿង បានចេញប្រត្តិបត្តការបាញ់ថ្នាំសម្លាប់មេរោគ ខណៈករណីនៅរុស្ស៊ីនៅមិនទាន់ធូរស្រាល
រថយន្តដឹកអ្នកជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី