ការពិតត្រូវបានទម្លាយ! ក្រោយ នាយតាក់ស៊ី មានប្រពន្ធថ្មីជិតរៀបការ តែការពិត….(មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីបានលាចាកសិក្ខាបទ ងាកចូលមកវិស័យសិល្បៈ លេងកំប្លែងវិញ នាយ តាក់ស៊ី ក៏បានលេចលឺព័ត៌មានថា លោកបានទិញឡានថ្មី ព្រមទាំង មានម្ចាស់ចិត្ត និង គ្រោងរៀបការជាមួយគ្នាក្នុងខែ ឧសភា នេះផ្ទាល់តែម្ដង។យ៉ាងណាមិញ បន្ទាប់ពីបានលឺដំណឹងថា តារាកំប្លែងរូបនេះ គ្រោងនឹងរៀបការជាមួយគូស្នេហ៍រួច ក៏មានមហាជនគ្រប់មជ្ឈដ្ឋានមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មានហ្វេនមួយចំនួនក៏បានជូនពរ នាយ តាក់ស៊ី នឹងអានាគតភរិយាក្រោយផងដែរ។ ជាក់ស្ដែង បន្ទាប់ពីប្រកាសក្ដែងៗថាខ្លួននឹងរៀបការរួចមក ស្រាប់តែ នាយ តាក់ស៊ី ចេញមុខបកស្រាយពីរឿងរ៉ាវរបស់ខ្លួន ថ្ងៃចូលរោងការក្នុងខែ ឧសភានេះ​ផ្ទាល់ លោកក៏បាននិយាយអាសអាងថា រឿងដែលថាខ្លួនជិតរៀបការនេះ វាមិនមែនជាការពិតនោះទេ ហើយសូមបងប្អូនទាំងអស់ កុំយល់ច្រឡំបន្តទៀត ដោយសារវីដេអូកន្លងមក គ្រាន់តែជាការថតផ្សាយលក់ឡាន ទាញយកការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ខណៈពេលនេះ រូបលោកក៏បានបន្ថែមថា ការទិញឡានថ្មីជូនភរិយាក្រោយនេះ ក៏ជាការសម្ដែង ស្របពេលដែលបច្ចុប្បន្ននេះ នាយ កាក់ស៊ី ក៏កំពុងរស់នៅក្នុងផ្ទះជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ៕ប្រភពវីដេអូ៖ តារាញូស៍-Dara Newsសូមទស្សនារូបភាពខាងក្រោម៖ 
នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយ តាក់ស៊ី