ខ្សែប្រយុទ្ធជើងចាស់របស់ Barca លោក Suarez បានផ្ដាំទៅម្នាក់នេះ កុំផ្ទេរទៅកីឡដ្ឋាន Camp Nou បើមិនចង់ធ្លាក់កូដ

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៥:៣៩
បរទេស៖ អីតតខ្សែប្រយុទ្ធក្រុម​ Inter Milan និង Barcelona លោក Luis Suarez បានជំរុញឲ្យកីឡាករ Lautaro Martinez គួរបន្តលេងនៅក្របខណ្ឌ Serie A។Martinez បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ចាប់តាំងពីផ្លាស់មកចូលរួមជាមួយ​ Inter កាលពីរដូវក្ដៅឆ្នាំ២០១៨ ពោលគេរកបាន២៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៦៦ប្រកួត។
កីឡាករLautaro Martinez
ទន្ទឹមនឹងនេះ សមត្ថភាពដ៏លេចធ្លោរបស់គេ បានទាក់ចិត្តក្លិបធំៗជាច្រើនរួមមាន Barcelona និង Real Madrid ជាដើម។ ខណៈក្លិបយក្សតំបន់កាតាឡាន់ ត្រូវបានគេរាយការណ៍មកថា មានបំណងចង់បានជម្រើសជាតិអាហ្សង់ទីនរូបនេះខ្លាំង ដើម្បីទៅជំនួសម្ចាស់អាវលេខ៩ Luis Surez។
ម្ចាស់អាវលេខ៩ Luis Surez
យ៉ាងណាមិញ ខ្សែប្រយុទ្ធជើងចាស់របស់ Barcelona ធ្លាប់ឈ្នះពាន Ballon d'Or ឆ្នាំ១៩៩០ ដែលមានឈ្មោះ Suarez ដែរនោះ មិនគាំទ្រឲ្យ Martinez ផ្ទេរទៅកីឡដ្ឋាន​ Camp Nou នោះទេ។លោក Suarez បាននិយាយប្រាប់កាសែត La Gazzetta dello Sport យ៉ាងដូច្នេះថា៖
លោក Suarez