THE AMAZING VOICE កម្មវិធីប្រកួតចម្រៀងដ៏អស្ចារ្យ សំរាប់អនាគតអ្នកចម្រៀងវ័យក្មេងជំនាន់ថ្មី! (មានវីដេអូ)

ភ្នំពេញ៖ តើអ្នកទាំងអស់គ្នាបានស្គាល់ពីកម្មវិធីប្រកួតចម្រៀង «THE AMAZING VOICE» ហើយឬនៅ? កម្មវិធីមួយនេះ គឺជាក្ដីសង្ឃឹមថ្មីមួយសម្រាប់អនាគតអ្នកចម្រៀងវ័យក្មេងរបស់កម្ពុជា ដែលមានទេពកោសល្យ និងក្ដីស្រមៃប្រកបដោយទំនុកចិត្តខ្ពស់ បង្ហាញសមត្ថភាព និងភាពក្លាហានរបស់ខ្លួននៅលើឆាកប្រកួតដ៏អស្ចារ្យមួយនេះ។ គួរឲ្យកត់សម្គាល់ផងដែរថា កម្មវិធី «THE AMAZING VOICE» គឺជាកម្មវិធីដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្រិតពិភពលោក GANZBERG
កម្មវិធីប្រលងចម្រៀង «THE AMAZING VOICE»
អ្វីដែលពិសេសជាងនេះទៅទៀតនោះលោក ម៉ុង ម៉ានិត នឹងក្លាយខ្លួនជាគ្រូបង្វឹកដល់បេក្ខជន ដែលនឹងចូលរួមយ៉ាងស្វិតស្វាញក្នុងបេសកម្មជម្រើស ចម្រាញ់ ជម្រុះ ដើម្បីស្វែងរកអ្នកចម្រៀង Cover ដ៏អស្ចារ្យ ដែលសាកសមនឹងទទួលបានជ័យលាភីជាទឹកប្រាក់ ៥ពាន់ដុល្លារ យ៉ាងពិតប្រាកដ។
តារាចម្រៀងវ័យក្មេងលោកម៉ុង ម៉ានិត
ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ និងមានក្ដីស្រមៃចង់ក្លាយជាអ្នកចម្រៀង អ្នកទាំងអស់គ្នាមិនគួរមើលរំលងឱកាសពិសេសមួយនេះឡើយ។ មិនត្រឹមតែអាចក្លាយជាជ័យលាភីជាមួយទឹកប្រាក់ដ៏ច្រើនមួយនេះ តែបេក្ខជនដែលចូលរួមប្រកួតនឹងទទួលបានឱកាសរៀនសូត្រ និងស្វែងយល់បន្ថែមពីបច្ចេកទេសច្រៀង ក៏ដូចជាការតាក់តែងនិពន្ធបទភ្លេង និងចម្រៀងពីសំណាក់លោក ម៉ុង ម៉ានិត ដែលជាតារាចម្រៀង និងអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ផងដែរ។សម្រាប់វិធីចូលរួមប្រកួត គឺពិតជាមានភាពងាយស្រួលខ្លាំងមែនទែន ដោយអ្នកទាំងអស់គ្នាគ្រាន់តែថតវីដេអូច្រៀងបទចម្រៀង «មាននាងក៏ធុញ គ្មាននាងក៏ធុញ» ដោយគ្មានភ្លេង រួចបង្ហោះវីដេអូនោះក្នុងគណនីហ្វេសប៊ុក (Facebook) របស់អស់លោកអ្នក ដោយដាក់ hashtag #ganzbergamazingvoice #manith ជាការស្រេច៕ប្រសិនបើចង់ជ្រាបឲ្យកាន់តែច្បាស់ អ្នកទាំងអស់គ្នាអាចចូលទស្សនាវីដេអូខាងក្រោមបាន៖